រឿងរ៉ាវស្មោគគ្រោក របស់មន្ត្រីធំៗមួយចំនួននៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលកំពុងបិទបាំងថ្នាក់លេីនិងពលរដ្ឋមិនឲ្យដឹង
លោកវីល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មកពីគណបក្សខ្មែរក្រោក កាលពីថ្ងៃទី១៦កក្កដា បានសរសេរលើហ្វេសប៊ុកថា
ថ្មីៗនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានចុះស្រាវជ្រាវបញ្ហានានាក្នុងខេត្តកំពង់ឆ្នាំង និងបានរកឃេីញភាពមិនប្រក្រតីធំៗមួយចំនួននៃប្រព័ន្ធរដ្ឋបាលខេត្តនេះក្រោមការគ្រប់គ្រងរបស់លោក ឈូ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
លោកបានថ្លែងថា ជាក់ស្ដែងរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៨៣ អនក្រ បក តបតាមលិខិតលេខ ១៥៩/១៦ លស ចុះថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៦ ដែល អនុក្រឹត្យសម្ដៅលេីការធ្វេីប្រទានកម្មដីចំនួន ១៧,៥០ ហិចតា ក្នុងតំបន់២ នៅសង្កាត់ខ្សាម ភូមិ០៦ ខេត្តកំពង់ឆ្នាំង អោយពលរដ្ឋ ដោយបែងចែក ជា ៥២៥ ក្បាលដីអោយពលរដ្ឋ ៥២៥ គ្រួសារ និង ៦ក្បាលដី ទំហំ៤ ហិចតា ប្រគល់អោយ ធ្វេីសាលាបុណ្យ ធ្វេីផ្សារ ធ្វេីចំណតរថយន្ត ធ្វេីសួន ។
លោកបានបន្ថែមថា តែការពិត ពលរដ្ឋមានតែ ២១០ គ្រួសារទេ ដែលទទួលបានក្បាលដី ហេីយរដ្ឋបាលខេត្តទាលុយចាក់ដី១០០០ដុល្លាទៀតក្នុងមួយក្បាលដី ដោយយោងលេីលិខិត ដ្ឋបាលខេត្តលេខ ១៤/១៧ សជណ ថា ដីចំនួន ២១០ ក្បាលដីនោះរដ្ឋបាលខេត្តជាអ្នកទិញទៅវិញ និងតម្រូវយកលុយ១០០០ដុល្លា ចុះដីក្នុងអនុក្រឹត្យបាត់ទៅណា ? អនុក្រឹត្យកំណត់អោយយកលុយឬយ៉ាងណា ហេីយបាត់ពលរដ្ឋដែលត្រូវទទួលដីចំនួន ៣១៥គ្រួសារទៀតបាត់ទៅណា ថែមទាំងបាត់ដីអស់មួយចំនួនធំទៀត។
ហេីយជាក់ស្ដែងដីនោះជាដីធ្វេីប្រទានកម្មអោយពលរដ្ឋ ជាដីរបស់រដ្ឋ តែរដ្ឋបាលខេត្តបានធ្វេីការចេញប័ណ្ណកម្មសិទ្ធលេខ Liv0174 លេីគម្រោងដីសាលាបុណ្យ ដីផ្សា ដីចំណតទៅឲ្យក្រុមហ៊ុន LKL ទៅវិញ ដែលផ្ទុយពីអនុក្រឹត្យទាំងស្រុង ទោះក្រសួងរៀបចំដែដីបានចេញដីកាអមលេខ ២៣៦ អ/អដភ បានច្រាលចោលទាមទាអោយចុះបញ្ជូលជាដីរដ្ឋក៏ដោយចុះក៏រដ្ឋបាលខេត្តអត់ខ្វល់។
ជាពិសេសប្រសិនដីនោះជាដីរដ្ឋគួរឲ្យក្រុមហ៊ុន សុំអនុប្បយោគជាមុនសិនមិនអាចចេញប័ណ្ណតាមចិត្តទេ។
ក្រោយទទួលបានប័ណ្ណកម្មសិទ្ធ ក្រុមហ៊ុនយកដីពុះឡូតិ៍លក់អាណាធិបតេយ្យ រហូតអគ្គនាយកដ្ឋាសុរិយោដីចេញដីកាអមលេខ ៣៤១ បដិសេដច្រានចោលទៀតផង ។
លោកបានចោទជាសំណួរសួរថា ១ ៖ តេីរដ្ឋបាលខេត្តបានលុយពីណាទិញដីចែកពលរដ្ឋ ២១០ គ្រួសារ ? សូមបង្ហាញលិខិតស្នេីសុំថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២ ៖ បេីជាដីរបស់អនុក្រឹត្យរបស់រាជរដ្ឋាភិបាលផ្ដល់អោយពលរដ្ឋ ម្ដេចអភិបាលខេត្តហ៊ានកេងចំណេញប្រជាប្រិយលេីប្រមុខរដ្ឋាភិបាលថាខ្លួនអ្នកទិញដីអោយពលរដ្ឋទៅវិញ ? ៣ ៖ តេីដី សម្រាបពលរដ្ឋ ៣១៥គ្រួសារទៀតនៅឯណា ? ៤ ៖ តេីលេីអនុក្រឹត្យមាត្រាណាសម្ដៅអោយរដ្ឋបាលខេត្តយកដីរដ្ឋចេញប័ណ្ណកម្មសិទ្ធអោយក្រុមហ៊ុន ? ៥ ៖ សូមបង្ហាញបញ្ជីឈ្មោះពលរដ្ឋ ៥២៥ គ្រួសារដែលត្រូវទទួលយកក្បាលដី
លោកវីល្លាម បានបន្តថា “ឈរលេីឯកសារភស្តុតាងគតិយុត្តិ រឹងមាំបំផុត ខ្ញុំនឹងរៀបចំរបាយការណ៍ជូនប្រមុខរដ្ឋាភិបាលឲ្យបានជ្រាប។ ការផ្សាយនេះជាការផ្ដល់ព័ត៌មានជូនមហាជនកុំឲ្យយល់ច្រលំចៀសវាងមានមន្ត្រីខិលខូចថ្លេីមធំ ហ៊ានកេងចំណេញមុខមាត់ លេីការផ្ដល់ប្រទានកម្មដីអោយពលរដ្ឋ។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះការបកស្រាយ យេីងខ្ញុំបានពិនិត្យហ្មត់ចត់បំផុតទាំងមូលដ្ឋានគតិយុត្តិ និងមូលដ្ឋានច្បាប់ ចំពោះការលេីកឡេីងរបស់ខ្លួន “៕