ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីចូលរួមព្រឹត្តិការណ៍“11th ASEAN School Games 2019 ”

88

​ភ្នំពេញ៖ព្រឹកថ្ងៃទី១៧កក្កដានេះកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងប្រកួតកីឡាសិស្សអាស៊ានលើកទី១១ឆ្នាំ២០១៩ “11th ASEAN School Games 2019 ”ហើយ ។
​ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី ។

​បើតាមការឲ្យដឹងពីលោកព្រំ ប៊ុណ្ណយីដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះកីឡាករ-កីឡាការិនីត្រូវមានអាយុក្រោម១៨ឆ្នាំគិតត្រឹមថ្ងៃប្រកួត ។ នេះជាការប្រកួតលើកទី១១តែសម្រាប់កម្ពុជាទើបតែចូល
រួមបាន៤លើកទាំងលើកនេះប៉ុណ្ណោះ

​កម្ពុជាចូលរួមដំបូងនៅឆ្នាំ២០១៦ដែលកាលនោះការប្រកួតធ្វើនៅឈៀងម៉ៃប្រទេសថៃហើយការចូលរួមដំបូងនោះកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ ។ប ន្ទាប់ពីនោះមកកម្ពុជាពុំ
ដែលដណ្ដើមបានមេដាយទៀតឡើយ ។កម្ពុជាមិនបានមេដាយមែនតែចំណាត់ថ្នាក់បានឡើងមកដល់លេខ៤ស្ទើរតែគ្រប់ប្រភេទកីឡាដែលទៅចូលរួម ។

​កម្ពុជាបញ្ជូន ៥ ប្រភេទកីឡារួមមានកីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយកូនបាល់ទៅចូលរួមប្រកួតដែលមានប្រតិភូសរុប ៥៦ នាក់។

​លោកនាយបេសកកម្មបានឲ្យដឹងទៀតថាការប្រកួតកីឡាសិស្សអាស៊ាននេះបានចាប់ផ្ដើមដំបូងនៅឆ្នាំ២០០៩ដែលកាលនោះប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍នេះធ្វើជារៀងរាល់ឆ្នាំហើយគ្មានប្រទេសទីម័រខាងកើតឡើយ
គឺមានតែ១០ប្រទេសប៉ុណ្ណោះ ។

ព្រឹត្តិការណ៍ASEAN School Games(SCG)នេះរៀបចំឡើងដោយក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន ឬ ហៅថាASSC(Asean School Sports Council) ហើយព្រឹត្តិការណ៍នេះធ្វើជារៀងរាល់ឆ្នាំ ។ ខុសពីកីឡាសាកលវិទ្យាល័យអាស៊ាន ឬ AUG (Asean Univercity Games)ដែលធ្វើរៀងរាល់២ឆ្នាំម្ដងនោះ ។

អត្ថបទដែលជាប់ទាក់ទង