ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ក្នុងចំនោម បក្សពួក២នាក់ធ្វើសកម្មភាពលួចកាបូប ក្នុងផ្ទះ

85
ភ្នំពេញ ៖  យុវជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួកចំនួន២នាក់បានធ្វើសកម្មភាពលួចកាបូបលុយស្រ្តីបុគ្គលិកម៉ាស្សាហើយត្រូវជនរងគ្រោះភ្ញាកក់ដឹងខ្លួនផ្អើលឆាឡាចាប់ក្របួចបានប្ដឹងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ហេតុការនេះកើតឡើង កាលវេលាម៉ោង០៥និង៤០នាទីទៀបភ្លឺថ្ងៃទី១៧ ខែ កក្ដដា ឆ្នាំ ២០១៩ករណីចូលលួចកាបូបពីនារីម៉ាស្សា ,យីហោ (កូលាបក្រហម)ផ្ទះលេខ៨៤ ផ្លូវ ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌចំការមន ។
  ជនរងគ្រោះមានឈ្មោះ ណែម ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកផ្នែកម៉ាស្សា ស្នាក់នៅកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកទឹកឈូ ខេត្តកំពត ។
ជនសង្សយ័ឈ្មោះ ម៉ៅ ទិត្យ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅធ្លាប់ប្រើប្រាស់គ្រឿងញៀនជិត១ឆ្នាំកន្លងមកហើយ ។
លោក ផន អូន នាយនគរបាលរដ្ឋបាលទំនប់ទឹកបានអោយដឹងថាមានស្រ្តីបុគ្គលិកម៉ាស្សាបានឃាត់ខ្លួនជនសង្ស័យករណីចូលក្នុងហាងលួចយកកាបូបពេលគាត់ដេកលង់លក់លើសាឡុងតែដេកកើយកាបូបពេលជនសង្ស័យលូកយកកាបូបទើបខ្លួនភ្ញាក់ដឹងខ្លួនឃើញយុវជនសង្ស័យ២នាក់រត់គេចខ្លួនតែបានស្រែកផ្អើលឆាចាប់វានយុវជនសង្ស័យម្នាក់ក្នុងចំនោម២នាក់រួចទូរស័ព្ទប្ដឹងសមត្ថកិច្ចយើងក៏ទទួលព័ត៍ក៏ប្រញ្ញាប់ចុះទៅកន្លែងកើតហេតុក៏នាំយុវជនសង្ស័យនោះមកនគរបាលប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ត ។
សមត្ថកិច្ចបន្តថាក្រោយពីនាំយុវជនសង្ស័យមកដល់ប៉ុស្តិ៍និងបានឆ្លើយសារភាពខ្លួនពិតជាបានចូលហាងយីហោ កូលាបក្រហមលួចយកកាបូបពណ៍លឿងពីក្បាលដំណេកស្រ្តីរងគ្រោះពិតមែនហើយក្នុងកាបូបនោះមានលុយចំនួន១៩០ដុល្លានិងទូរស័ព្ទណូគារសេរីចាស់ចំនួន១គ្រឿងបានប្រគល់អោយស្រ្តីរងគ្រោះវិញចំណែកជនសង្ស័យក៏បានឆ្លើយសារភាពកន្លងមកធ្លាប់លួចចំនួន២លើកមកហើយសរុបទាំងលើកនិងទោះដែលសមត្ថកិច្ចឃាត់គឺមានចំនួន៣លើកយុវជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនចំនួនជិត១ឆ្នាំបច្ចប្បន្នសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង