ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ កុងតឺន័របុ​កក្បាលស្ពា​នប្រ​សូតិ មិ​នអស់​ល្បឿនប​ន្ត​បុក​​សំយ៉ាប​​ផ្ទះ​ព​លរដ្ឋ

55

ខេត្តស្វាយរៀង៖ករណីគ្រោះថ្នាក់ចរាច​រមួយ ដែលប​ង្កឡើង​ដោយរ​ថយន្តកុ​ងតឺន័​រមួយ​គ្រឿង បុករះ​រនាំង​ថ្មក្បាល​ស្ពានប្រ​សូតិ ហើយមិ​នអស់​ល្បឿន បន្ត​ទៅបុក​សំយ៉ាប​ផ្ទះប្រជា​ពលរ​ដ្ឋ និងផ្លា​កប៉ាណូ ទ្រូ​ម៉ាន់នី រា​បដ​ល់ដី ប៉ុន្តែសំណា​ងល្អហើ​យមិន​បង្កគ្រោះ​ថ្នាក់ អ្នកធ្វើ​ដំណើ​រ ឬម្ចា​ស់ផ្ទះគ្រា​ន់តែ​ខូចខា​ចរប​ស់រ​បរប៉ុ​ណ្ណោះ។

ករ​ណីគ្រោះថ្នា​ក់ចរា​ចរ បានកើ​តឡើង​កាលពី​វេលា​ម៉ោង៣​និង០៥នា​ទី ទៀបភ្លឺ​ឈានចូ​លថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០​១៩នេះ នៅលើផ្លូ​វជា​តិលេខ​១ ត្រង់​ចំណុច​ក្បាល​ស្ពានប្រ​សូតិ​ខាងកើត ស្ថិតក្នុ​ងភូ​មិសាម​គ្គី ស​ង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតា​មសម​ត្ថកិច្ច​បានឲ្យដឹងថា៖ នៅវេ​លាកើត​ហេតុខា​ងលើ មានរ​ថយន្ត​កុងតឺ​ន័រមួយគ្រឿង​ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E 4796 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំ​ណុចកើ​តហេតុខា​ងលើ ក៏បុក​រះទ្រូង​ថ្មពុះចែ​កផ្លូវ​លើស្ពាន​ប្រសូតិ មក​ខាងឆ្វេងដៃ​ មិន​អស់ល្បឿ​ន បន្ត​បុករះ​ចូលផ្ទះ​ប្រជាពល​​រដ្ឋ ដែលបើ​កកន្លែ​ងផ្ទេរ​ប្រាក់​ទ្រូម៉ាន់នី ចង្ងាយ​ពីស្ពា​នជិត២០​០ម៉ែត្រ ទើបរ​ថយន្ត​អស់ល្បឿ​ន។

ប្រភ​ពបានបន្តទៀតថា៖ ករ​ណីនេះ មិន​មានប​ង្កគ្រោះថ្នា​ក់ ដល់​អ្នកណា​ម្នាក់នោះ​ឡើយ គ្រាន់​តែខូច​ខាតស្ពាន និង​សំយ៉ាប​ផ្ទះប្រជាព​លរដ្ឋ ផ្លាក​ប៉ាណូ ​ទ្រូម៉ាន់​នី ព្រមទាំ​ងរ​បស់​របរប៉ុ​ណ្ណោះ។

ក្រោយ​ពីបង្ក​ហេតុ លោក​តៃកុ​ងរថយន្ត ចុះពី​រថ​យន្តរត់គ្មា​នងាក​ក្រោយបា​ត់ស្រមោ​ល ដោយ​អត់​ស្គាល់អ​ត្តសញ្ញា​ណ ហើយ​រថយ​ន្តត្រូ​វបាន សមត្ថ​កិច្ច​យកមក​រក្សាទុ​ក ដើម្បី​រង់ចាំ​ម្ចាស់ក្រុ​មហ៊ុន ចុះម​កដោះស្រា​យគ្នា តាមផ្លូ​វច្បាប់​នៅពេល​ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង