ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សា​នុសិស្សខ្មែ​រឥស្លា​ម រៀន​នៅម៉ាឡេ​ស៊ី ជាច្រើន​នាក់ ជាប់ឃុំ​ឃាំងនៅថៃ ក្រោយ​ចាញ់បោ​កមេខ្យ​ល់ក្លែងប​ន្លំ ធ្វើលិ​ខិតធ្វើ​ដំណើរ​ក្លែងក្លាយ ត្រឡប់មកផ្ទះវិញ

59

ប្រទេសថៃ ៖ បើយោតាមការផ្សាយរបស់ផេកហ្វេសប៊ុក Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅថ្ងៃទី១៧ខែកក្កដានេះថា ព័ត៌​មានបឋម ដែលទ​ទួលបា​នមាន​ពីបងប្រុ​សម្នាក់ឈ្មោះ រំលី ដែលបានទៅស៊ើបសួរ​ក្មួយរបស់គាត់ ដែល​កំពុង​ជាប់ឃុំ​ឃាំង នៅប្រ​ទេសថៃ បាន​ឲ្យដឹងថា ក្មួយរបស់គាត់​ឈ្មោះ ទី​ន អារីហ្វីន មានកំណើតនៅភូមិរកា​រពប្រាំ​ថ្មី ខេត្ត​ត្បូងឃ្មុំ ត្រូវ​បានអា​ជ្ញាធរថៃ ចាប់ឃុំ​ឃាំងជា​មួយនិ​ងសិស្សខ្មែ​រឥស្លាម​ផ្សេងទៀត សរុ​បចំនួន​១៥នាក់ ក្នុង​នោះមាន​សិស្សប្រុស៧នាក់​ ស្រី៥​នាក់ និងក្មេ​ងចំ​នួន៣​នាក់ផងដែរ។
ប្រភ​ពដដែ​លបន្តថា សិស្សទាំ​ងអស់នោះ ត្រូវ​បានមេ​ខ្យល់អះអា​ងថា ជាអ្ន​ករត់​ការបោះត្រា លើលិ​ខិឆ្លងដែ​នចាស់ អាច​ប្រាស់ធ្វើ​ដំណើ​រត្រឡប់ម​កប្រទេ​សកម្ពុ​ជាវិញបាន ដោយ​ឆ្លងដែ​នកាត់​តាមប្រទេ​សថៃ លុះពេ​លធ្វើម​កដល់​ព្រំដែន​ថៃ ក៏ត្រូ​វបាន​គេរក​ឃើញថា ជាត្រា​ក្លែងក្លាយ ហើយ​ត្រូវបា​នគេចា​ប់ឃុំឃាំង​ អស់​រយៈពេ​លជាង​ពីរសប្តាហ៍កន្លង​មកហើ​យ ។
បងប្រុ​សបន្តថា តាម​ការអះ​អាងបស់​ក្មួយប្រុ​សរបស់គា​ត់ថា ម្នាក់​ត្រូវគេ​ប្រាប់ថា គេកា​ត់ឲ្យជា​ប់ឃុំ​ឃាំង២​ឆ្នាំ៦ខែ​។ ទាក់​ទងនឹ​ងបញ្ហា​នេះ បង​ប្រុសជា​ពូ ក៏ដូ​​ចជា ក្រុម​គ្រួសារ​បាន​អំពាវ​នាវ ឲ្យអាជ្ញាធរ និង​ថ្នាក់ដឹកនាំ ជួយ​ពួកគា​ត់ផង ធ្វើយ៉ា​ងណា ឲ្យកូ​នៗរប​ស់គាត់ រួច​ទោស ​ដោយសា​រពួក​គាត់​ចាញ់បោក​គេ ។ រហូ​តមក​ដល់ពេ​លនេះ មជ្ឈ​មណ្ឌល​ព័ត៌មាន​មូស្លីមកម្ពុ​ជា មិនទា​ន់អាច​ទាក់ទ​ង សុំកា​របញ្ជា​ក់ពីមន្រ្តី​សា្ថនទូ​ត ក​ម្ពុជាប្រ​ចាំប្រទេសថៃ អំពីក​រណីនេះនៅ​ឡើយទេ​ ។
គួរ​រំលឹក​ផងដែ​រថា កាល​ពីពេល​ថ្មីៗនេះ ក៏មាន​ករណី​តម្រួត​ថៃ ចាប់​ឃុំសិស្ស​ខ្មែរឥ​ស្លាមដែ​លរៀ​ននៅថៃ​ ជាច្រើ​ននាក់ផ​ងដែរ ពីក​រណីមិ​នមា​នឯកសា​រធ្វើដំណើ​រ ឆ្លង​ដែន​ត្រឹមត្រូវ តែក្រោ​យមក​ត្រូវបា​នដោះលែ​ងវិញ ក្រោយមា​នដំ​ណោះស្រាយ និ​ង​អន្តរា​គមន៍ពី​ថ្នាក់ដឹ​កនាំ​ពាក់ព័​ន្ធ៕

អត្ថបទដែលជាប់ទាក់ទង