ប្រតិបត្តិការនៅអាកាសយានដ្ឋាន Jizan របស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានរំខាន ដោយសារការវាយប្រហារដោយយន្តហោះដ្រូន របស់ឧទ្ទាមយ៉ែមែនហូទី
ក្រុមសកម្មប្រយុទ្ធមកពីចលនាឧទ្ទាម Yemeni Houthi បានធ្វើការវាយប្រហារលើព្រលានយន្តហោះ Jizan របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាប្រចាំ ដោយការវាយប្រហារចុងក្រោយ បានកើតឡើងកាលពីថ្ងៃមុន។
ចលនាឧទ្ទាមនេះបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សជិះ (ដ្រូន) លើអាកាសយានដ្ឋាន Jizan នៅភាគអាគ្នេយ៍អារ៉ាប់ប៊ីសាអ៊ូឌីត។
យោងតាមអ្នកនាំពាក្យរបស់ឧទ្ទាម Houthi លោក Yahya Saria បានឱ្យដឹងថា ការវាយប្រហារនេះ បានបង្អាក់ប្រតិបត្ដិការព្រលានយន្តហោះ៕