ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ាឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enarita ពុះដីឡូតិ៍ ជាជនឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ

282

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្នាក់ ជាម្ចាស់ ក្រុមហ៊ុន អចលនាទ្រព្យ Enarita លោក ឌីម សួនណាត ពីបទឆបោកនិងចេញសែកស្អុយរាប់រយលានដុល្លារ។ ជនរងគ្រោះជាច្រើននាក់ បានឱ្យដឹងថា លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enarita បានភូតភរនិងឆរបោកជាច្រើនលើក ហើយបានចេញសែកសងស្អុយ ប៉ុន្តែគ្មានលុយ ដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណ២០០ជិត៣០០លានដុល្លារ។ ប្រភពដដែលបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ជនរងគ្រោះណាត់ហូបបាយជួបគ្នាដោះស្រាយនៅភោជនីយដ្ឋានមួយកន្លែង ហើយក៏ជូនដំណឹងដល់សមត្ថកិច្ចចម្រុះចុះមកឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

ក្រោយឃាត់ខ្លួនរួច សមត្ថកិច្ចបញ្ចូនខ្លួនទៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃត្រៀមឡើងតុលាការ ខណៈមានពាក្យបណ្តឹងរបស់ជនរងគ្រោះមិនតិចជាង៧នាក់ឡើយ។

សូមរំលឹកថា លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enatita ដែលទើបល្បីឈ្មោះក្នុងឆ្នាំនេះផ្ទុះខ្លាំងលើការរកស៊ីពុះដីឡូតិ៍ក្នុងខេត្តធំៗជាច្រើន។

តាមសំដីផ្ទាល់របស់ជនរងគ្រោះជាច្រើននាក់បានប្រាប់ថា
គាត់បានវិនិយោគ ជាមួយ លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុន ENARITA development Co.,LTD
ដែលក្នុងកុងត្រានោះមានធានាសែក និងស្នាមផ្តិតមេដៃរបស់ លោកឌីម សួនណាត់ ផ្ទាល់ដែលជាហេតុធ្វើអោយគាត់ទុកចិត្តរហូតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ក៏មានការដកប្រាក់តាមសែកមិនបាន ហើយលោកឌីម សួនណាត បានលួងលោមដល់ជនរងគ្រោះថា ធនាគារជាតិធ្វើការបង្កក់លុយគាត់ ហើយធ្វើការស៉ើបអង្កេតដោយសារចរន្តលុយច្រើនពេក ហើយបង្គាប់ជនរងគ្រោះអោយទៅដកនៅក្រុមហ៊ុនលោកផ្ទាល់វិញ។

ហើយលោកបានពន្យារពេលរហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅតែមិនឃើញក៏មានពាក្យបណ្តឹងរបស់ជនរងគ្រោះចូលទៅក្រសួងមហាផ្ទៃ ប្តឹងពីបទល្មើសជាក់ស្តែងទៅលោក ឌីម សួនណាត ហើយធ្វើការស៉ើបអង្កេតជាក់ស្តែង។

របាយការណ៍ បង្ហាញថា លោកឌីម សួនណាត មិនត្រូវធនាគារណាបង្កក់លុយលោកឡើយគឺ លោកមានចេតនា បិទគណនេយ្យធនាគារខ្លួនឯង និងធ្វើការពន្យាពេលរាល់កិច្ចសន្យារបស់ជនរងគ្រោះ។

ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំដដែល ដីការកោះហៅបានចេញ។
ថ្ងៃទី១៦ ពេលរសៀល ក៏បានធ្វើការឃាត់ខ្លួន លោកឌីម សួតណាត។

ដំណឹង ដ៏ រសើបនេះ ខណៈម្ចាស់ ហ្វេ ស ប៊ុ ក ឈ្មោះ Kavin ដែល ត្រូវគេ ស្គាល់ ថា ជា តារា សម្ដែង មួយ រូប នៅក្នុង វិស័យ សិល្បៈ មុននេះ បានប្រកាស ទម្លាយ ជា សាធារណៈ នៅ លើ បណ្ដាញ សង្គម ហ្វេ ស ប៊ុ ក របស់ខ្លួន ដោយ ធ្វើការ ទាមទារ រក ដំណោះស្រាយ និង បក អាក្រាត លើ ក្រុមហ៊ុន អ៊ី ណា រីតា (Enarita)។

បើ យោង តាមរយៈ ខ្លឹមសារ នៃ ការ បង្ហោះ ពី សំណាក់ ម្ចាស់ ហ្វេ ស ប៊ុ ក ឈ្មោះ Kavin ដែល ជា តារា សម្ដែង បាន សរសេរ រៀបរាប់ថា សូមជួយ ស៊ែរ (Share) រកមុខ បុគ្គល ឌឹ ម សួន ណាត ឲ្យ ចូល ខ្លួន មក ដោះ ស្រាយ ផង បងប្អូន ។
ក្រុមហ៊ុន អ៊ី ណា រីតា (Enarita) គឺជា ក្រុមហ៊ុន ដែល ប្រកាសថា ខ្លួន ជា ក្រុមហ៊ុន អចលនទ្រព្យ មួយ ដែល ខ្ញុំ មិនដែល បានឮ បាន ស្គាល់ តែ ខ្ញុំ ស្គាល់ តាមរយៈ មិត្តភក្ដិ របស់ខ្ញុំ ដែល បាន យកប្រាក់ ទៅ ដាក់ ដើម្បី បាន ការ ប្រាក់ ត្រឡប់ មកវិញ ។ តែ ដំបូង ខ្ញុំ មិន ជឿ ទេ គិតថា បោក ព្រោះ បានការ ប្រាក់ ច្រើនជាង តាម បណ្ដា ធនាគារ ផ្សេងៗ គឺ សម្រាប់ ក្រុមហ៊ុន និយាយថា ទទួលបាន ២០ ភាគ រយក្នុង មួយខែ ហើយ ពេលនោះ មិត្តភក្ដិ ខ្ញុំ បាន យក ប្រាក់ ដាក់ មុន ខ្ញុំ ហើយ គាត់ ពិតជា ទទួល បាន កា រ ប្រាក់ ពិតមែន ហើយ ខ្ញុំ ក៏ សម្រេច ចិត្ត យក ប្រាក់ ខ្លួនឯង ផ្ទាល់ មក ដាក់ ជាមួយ (Enarita) និង សង្ឃឹមថា បានការ ប្រាក់ ដូច គេ ។ ប៉ុន្តែ ការ ប្រាក់ ខាង ក្រុមហ៊ុន ថា កន្លះ ខែ ទូទាត់ ឲ្យ ម្ដង មិន ដល់ កន្លះ ខែ មិនទាន់ ស្រួលបួល ផង ស្រាប់ តែ មាន ភាព រកាំរកូស យ ក លេស នេះ យក លេស នោះ រហូត ពន្យារ ហើយ ពន្យារ ទៀត។
ឈ្មោះ បុគ្គល ឌឹ ម សួន ណាត ដែល ជា ម្ចាស់ ក្រុមហ៊ុន ផ្ទាល់ (Enarita) បែរជា មិន អើពើ មិន ខ្វល់ ទៅវិញ បែរជា ធ្វើ ធម្មតា មិន រវល់ គេចវេះ នឹង ពួក ខ្ញុំ មិន ដោះស្រាយឲ្យ ពួក ខ្ញុំ ហើយ ពួក ខ្ញុំ កំពុង ប្រឈមមុខ នឹង ការបាត់ ប្រាក់ ទាំង ប្រាក់ ដើម ដែល ខំ រក យ៉ាង លំបាក មិនបាន ដេក ទាំងថ្ងៃទាំងយប់ ផង ដូច្នេះ សូម បុគ្គល ឈ្មោះ ឌឹ ម សួន ណាត ចេញមុខ ដោះស្រាយ ជាបន្ទាន់ ។
ថ្វីត្បិតតែ មានការ បង្ហោះ ដោយ អះអាង ពី សំណាក់ ម្ចាស់ Account Facebook ឈ្មោះ Kavin ដែល ជា តារា សម្ដែង រូបនេះ ក៏ពិតមែន ប៉ុន្តែ ប្រហែលជា ១ ម៉ោង ក្រោយមក ត្រូវបាន គេ កត់សម្គាល់ឃើញ តារា ប្រុស ម្នាក់ នោះបាន ធ្វើការ លុប វិញ ផងដែរ ចំពោះ សំណេរ សរសេរ រៀបរាប់ ដោយ ចោទប្រកាន់ ក្រុមហ៊ុន Enarita ជុំវិញ រឿងរ៉ាវ ឆបោក លុយ ។

ដោយឡែក ទន្ទឹមគ្នា នោះ ក៏ ស្រាប់ តែមាន ផេ ក ហ្វេ ស ប៊ុ ក មួយទៀត ដែលមាន ឈ្មោះថា VOEA TV Online ក៏បាន សរសេរ ដូច្នេះ ថា ប្រធាន ក្រុមហ៊ុន អ៊ី ណា រីតា ជា មេ បោកប្រាស់ លុយ គេ ប្រហែល ២០០ ទៅ ៣០០ លាន ដុល្លារ ដោយឲ្យ សែក គេ ពុំមាន ទឹកប្រាក់ គ្រប់ៗ គ្នា ឥឡូវនេះ បាន ចាប់ខ្លួន កាលពី យប់ មិញ ហើយ ( យប់ ១៦.០៧.២០១៩) សូមអ្នក គាំទ្រ មេក្រុម ហ៊ុន នេះ អញ្ជើញ ទៅសួរសុខទុក្ខ ផង ក្រែង បាន ជាប់គុក ទាំងអស់គ្នា ។
ទាក់ទង នឹង ដំណឹង នៃ ការចោទប្រកាន់ ដ៏ រសើប ខាងលើនេះ អ្នកកាសែត នៅ រសៀល ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ មិនអាចទាក់ទង លោក ឌឹម សួន ណាត និង ម្ចាស់ ក្រុមហ៊ុន Enarita បំភ្លឺបានទេ ៕

អត្ថបទដែលជាប់ទាក់ទង