ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនី ៤៦នាក់ ធ្វើតេស្ដដើម្បីប្រកួត AFF Women’s Championship

72

​ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាប់ផ្ដើមធ្វើតេស្ដជ្រើសរើសក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាហើយ ក្រោមការដឹកនារបស់គ្រូបង្វឹកលោក អ៊ុំ សាវង្ស ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់នារីសម្រាប់តំបន់អាស៊ីអាគ្នេយ៍២០១៩(AFF Women’s Championship 2019)ដែលនឹងប្រកួតនៅប្រទេសថៃ នាខែសីហាខាងមុខ ។
ការធ្វើតេស្ដនេះ បានចាប់ផ្ដើមតាំងពីថ្ងៃច័ន្ទមកម្លេះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១៧ ខែកក្កដាមក
នៅសាលាបាល់ទាត់ជាតិបាទី ដោយមានកីឡាការិនីចំនួន ៤៦នាក់ ។ការធ្វើតេស្តនេះគឺជ្រើសរើសយកតែ
ចំនួន២៣នាក់ប៉ុណ្ណោះដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់នារីសម្រាប់តំបន់អាស៊ីអាគ្នេយ៍
២០១៩ ។
អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ ក្រុមកីឡាការិនីខេត្តស្វាយរៀង ដែលគ្រងជើងឯកលីគបាល់ទាត់នារី ឆ្នាំ២០១៩ កាលពីពេលថ្មីៗ មិនមានឈ្មោះចូលរួមធ្វើតេស្ដនោះទេ ។
បន្ទាប់ពីបញ្ចប់ការធ្វើតេស្ដក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានឹងបន្ដធ្វើការប្រមូលផ្ដុំហ្វឹកហាត់
ផ្លូវការ នាពេលឆាប់ៗខាងមុខ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Women’s Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហាខាងមុខ ។
ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី សុទ្ធតែជាក្រុមខ្លាំងៗប្រចាំតំបន់អាស៊ីអាគ្នេយ៍ ៕

អត្ថបទដែលជាប់ទាក់ទង