ចុះបង្រ្កាបបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅតំបន់កោះពេជ្រ
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០១៩នេះនៅមជ្ឍមណ្ឌល់កំសាន្តក្មេងលេង ដាយមិន ខាតធូន វើល ដែលមានទីតាំង ក្នុងតំបន់កោះពេជ្រភូមិ១៤សង្កាត់ទន្លេបាសាកខណ្ឌចំការមនរាជធានីភ្នំពេញដែលមានបង្កប់ដោយ ដាក់ទូរហ្គែមបាញ់ត្រីហើយការងារនេះ ដែលដឹកនាំដោយ លោក ថេង សុថុលអភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញារង កុល ប៊ុន ត្រួតពិនិត្យឃើញទូហ្គេមបាញ់ត្រីចំនួន៩ទូ(គ្មានលិខិតអនុញាតិ)និង
ឃាត់ខ្លួនមនុស្សដើម្បីធ្វើការអប់រំចំនួន១៣នាក់ នៅសាលាខណ្ឌចំការមន និងដកហូតសំភារៈទូរហ្គែមចំនួន៩ទូ យកទៅរក្សាទុកនៅសាលាខណ្ឌចំការមនផងដែរ ដើម្បីទុកកម្ទេចចោលនៅពេលណាមួយ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានដឹងថា ជាវិធានការរបស់សមត្ថកិច្ចអាជ្ញាធរចំការមនចាប់ពីពេលនេះតទៅដោយចាត់វិធានការក្ដៅឬប្រើកណ្ដាប់ដៃដែកក្នុងការចុះបង្រ្កាប់រាល់បនល្បែងស៊ីសគ្រប់ប្រភេទដែលជនខិលខូចមួយចំនួនមកលួចលាក់បើកលេងល្បែងស៊ីសងដែលជាអំពើខុសច្បាប់ពិសេសបនល្បែងស៊ីសងជាប្រភេទទូរហ្គែមបាញ់ត្រីនេះឯងដែលបច្ចុប្បន្ននេះល្បែងស៊ីសងប្រភេទនេះវាកំពង់ពេញនិយមពីសំណាក់ក្រុមយុវវ័យវាកំពង់ពង្វក់ស្មារតីក្រុមយុវវ័យចូលមកលេងយ៉ាងគគ្រឹកគគ្រេងដោយភ្លេចការសិក្សាហើយលើសពីនេះទៀតនោះនៅពេលលេងឆាញ់ម្ដងៗនោះតែងតែទៅប្រព្រឹត្តអ្វីផ្ដេសផ្ដាសដែលសង្គមស្អប់ខ្ពេម។លោកអភិបាលខណ្ឌចំការមនបន្តទៀតថាចំពោះការងារនេះពោលគឺការចុះបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទនោះគឺកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនបន្តចុះបង្រ្កាបដោយធ្វើការបោសសម្អាតជាបន្តបន្ទាប់នៅពេលទទួលបានពត៌មានមកថាមានគេលួចបើលេងល្បែងស៊ីសងនេះក្នុងមូលដ្ឋានចំការមនដោយគ្មានការលើកលែងឡើយ។ហើយលើសពីនេះស្នើរទៅដល់អស់លោកណាដែលកន្លងមកតែងតែចេញមុខមាត់ឬនៅពីក្រោយនៃការកាងបនល្បែងស៊ីសងនេះសូមដកខ្លួនថយប្រយ័ត្ននៅពេលជ្រាវជ្រាវដឹងគឺមិនលើកលែងឡើយ។
គួរបញ្ជាក់ផងដែរថានៅពេលលោកថេង សុថុលអភិបាលខណ្ឌចំការមនប្រើកណ្ដាប់ដៃក្នុងការចុះបង្រ្កាបបនល្បែងស៊ីសងប្រភេទទូរហ្គែមបាញ់ត្រីដុះស្នឹមនៅតំបន់កោះពេជ្រនោះគឺមហាជនទូទៅគាត់ទះដៃសាទរចំពោះសកម្មភាពកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនពេលចុះបង្រ្កាប់បនល្បែងស៊ីសងប្រភេទទូហ្គែមបាញ់ត្រីនៅកោះពេជ្រនេះដែលកន្លងមកកូនអ្នកស្រុកនាំគ្នាសម្រុកមកលេងល្បែងស៊ីសងនេះដោយភ្លេចការសិក្សារៀនសូត្រ។ដូចនេះពួកគាត់ស្នើសុំដល់កម្លាំងសមត្ថកិច្ចអាជ្ញាធរចំការមនដែលមានលោកថេង សុថុលជាអភិបាលខណ្ឌចំការមនអោយបន្តចុះបង្រ្កាបនៅកន្លែងផ្សេងៗឯទៀតអោយស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៕