ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​កការងាថ្នាក់ជាតិ និងថ្នាក់ខេត្តព្រះវិហារ ប្រគេនទៀនវស្សាជូនព្រះសង្ឃចំនួន ០៨វត្ត ក្នុងស្រុកសង្គមថ្មីជាមួយនិងការដាំកូនឈើក្នុងបរិវេនវត្ត

139
ព្រះវិហារ ៖ ក្រុម​កការងាថ្នាក់ជាតិ មានលោក ចាន់​ នន់វិទ្យា​ ជាប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយស្រុកសង្គមថ្មី​​ និងលោក​ សំ​ លាងទ្រី​ ប្រធាន​ក្រុម​ការងារថ្នាក់ខេត្ត​ចុះជួយស្រុកសង្គមថ្មី​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ២រោច ខែអាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩នេះ បាននាំយកទៀនវស្សាមកប្រគេនដល់ព្រះសង្ឃចំនួន ០៨វត្ត ក្ក្នុងស្រុកសង្គមថ្មី ហើយក្រុមការងារក៏បានដាំកូនឈើក្នុងបរិវេនវត្តផងដែរ។
   មន្ត្រីក្នុងជួរក្រុមការងារចុះជួយស្រុកសង្គមថ្មី បានអោយដឹងថា នៅ ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩នេះ ក្រុម​ការងារ​ចុះជួយស្រុកសង្គមថ្មី​ បាន​រៀបចំ​ពិធី​វេរទៀន​វស្សា ប្រគេន​ទេយ្យវត្ថុ បច័្ចយ និង​គ្រឿង​បរិក្ខារ​ នៅវត្ត​ប្រាសាទ​ព្រះ​ខ័ន​ ក្នុង​ឃុំរណសិរ្យ​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ​ ដែលជដែលជាសទ្ធាជ្រះថ្លារបស់លោក ចាន់​ នន់វិទ្យា​ ប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយស្រុកសង្គមថ្មី​​ និងលោក​ សំ​ លាងទ្រី​ ប្រធាន​ក្រុម​ការងារថ្នាក់ខេត្ត​ចុះជួយស្រុកសង្គមថ្មី​ រួមទាំងលោក​ លោកស្រី​ ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ​ទាំង៥​ ថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ​រដ្ឋបាល​ស្រុក​សង្គម​ថ្មី​ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ប្រគេន​ព្រះសង្ឃ​ចំនួន ០៨វត្ត ក្នុង​​ស្រុកសង្គមថ្មី​ នៃខេត្តព្រះវិហារ​ សម្រាប់​ពិធី​បុណ្យ​ចូល​វស្សាកាលពីថ្ងៃម្សិលមិញកន្លងមកនេះ។​ បន្ទាប់មក​ក្ដើន្ទាប់មកក្រុមការងារបានចូលរួមដាំដើមឈើក្នុងបរិវេណទីធ្លាវត្តនោះផងដែរ។
  គួរបញ្ជាក់ថា  ពាក់ព័ន្ធនឹងពិធីបុណ្យចូលកាន់ព្រះវស្សានេះ នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣ខែ ដោយចាប់ពីថ្ងៃ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩  ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ៕
អត្ថបទដែលជាប់ទាក់ទង