ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាង2ម៉ឺននាក់ មកពី162ប្រទេស ចុះឈ្មោះចូលរួមប្រកួតអាហ្សាននិងសូត្រគួអាន នៅអារ៉ាប៊ីសាអូឌីត

142

រីយ៉ាដ៖ រហូតមកដល់ពេលនេះមនុស្សជាង 21.000 នាក់មកពី 162 ប្រទេសបានចុះឈ្មោះដើម្បីចូលរួមក្នុងការប្រកួតប្រជែងអាហ្សាន(ការសូត្រអំពាវនាវសាសនិកឥស្លាមមកថ្វាយបង្គំ)និងសូត្រគួរអានដែលជាកម្មវិធីដ៏ល្បីល្បាញមួយរៀបចំដោយអារ៉ាប៊ីសាសអូឌីត។

កម្មវិធីនេះត្រូវបានប្រកាសរៀបចំកាលពីដើមឆ្នាំនេះដោយលោក Turki Al-Sheikh ជាប្រធាននៃអជ្ញាធរគ្រប់គ្រងការកែកំសាន្តទូទៅរបស់អារ៉ាប៊ីសាអូឌីត ។ជ័យលាភីនៃការប្រកួតប្រជែងនេះ
នឹងត្រូវបានផ្តល់ជូននូវរង្វាន់គិតជាទឹកប្រាក់សរុប12លានរីយ៉ាលស្មើនឹង 3 លានដុល្លារអាមេរិក។

គំនិតផ្តួចផ្តើមនេះគឺក្នុងបំណងបង្ហាញពីភាពចម្រុះនៃវប្បធម៌មូស្លីមពិភពលោកនិងលើកកម្ពស់វិស័យសាសនាឥស្លាមជាអន្តរជាតិ។

រហូតមកដល់ពេលនេះយោងទៅតាមអ្នករៀបចំកម្មវិធីបានឱ្យដឹងថាមានការចូលរួមចំនួនជាង 11,000 សម្រាប់ការប្រកួតសូត្រគម្ពីរគួរអាន និងយ៉ាងហោចណាស់ 9,000 នាក់បានដាក់ពាក្យដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតអាហ្សាន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត។

អត្ថបទដែលជាប់ទាក់ទង