ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបានរថយន្ដដឹកឈើ ៣គ្រឿងបានដុតបំផ្លាញចោលទាំងយប់

49

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ដបើកប្រតិបត្ដិការបង្ក្រាបរថយន្ដដឹកឈើ (ប៉ាកុង) ៤គ្រឿង និងត្រាក់ទ័រក្បាលអូសឈើមួយគ្រឿង នៅស្រុកសៀមប៉ាង, ស្រុកសៀមបូក និងក្រុងស្ទឹងត្រែង។

ក្ន៧ង ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល ​រដ្ឋបាលព្រៃឈើ បរិស្ថាន និងអាជ្ញាធរដែនដី ដែលស្ថិតក្រោមការសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្ត និងអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា សមត្ថកិច្ចបានចុះរុករក និងត្រួតពិនិត្យរថយន្តប៉ាកុង (រ៉េវ) ចំនួន០៤គ្រឿង និងត្រាក់ទ័រក្បាលអូសឈើ០១គ្រឿង ដែលក្នុងនោះ រកឃើញនៅស្រុកសៀមប៉ាងចំនួន០៣គ្រឿង (ទ្រាក់ទ័រមួយ) នៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ក្រុងស្ទឹងត្រែង០១គ្រឿង នៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង និង០១គ្រឿងទៀត នៅចំណុចភូមិ-ឃុំកោះសំពាយ ស្រុកសៀមបូក។ រហូតមកដល់ យប់ថ្ងៃនេះ សមត្ថកិច្ចបានសម្រេចដុតកម្ទេចោល មធ្យោបាយប្រព្រឹត្តបទល្មើស០៣គ្រឿងរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង