លោក ស សុខា ក្លាយជាប្រធាន ក្រុមប្រឹក្សាកីឡា សិស្សអាស៊ាន
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងសហការីអញ្ជើញចូលរួមប្រជុំ គណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន លើកទី៧៣ នៅសណ្ឋាគារ ប៉ូ (PO Hotel) ខេត្តស៊ីមម៉ារ៉ាង ឥណ្ឌូនេស៊ី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយនឹងការចូលរួមប្រជុំគណៈកម្មការបច្ចេកទេស ក្រុមប្រឹក្សាកីឡាសិស្សអាស៊ានលើកទី៧៣និង គណៈកម្មការក្រុមប្រឹក្សាគ្រប់គ្រងកីឡាសិស្សអាស៊ានលើកទី៥៦លោកសុខាក៏ត្រូវបានតែងតែងជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ានអាណត្តិ ឆ្នាំ២០២០-២០២១ផងដែរ ។
ជាមួយនឹងការទទួលយកតំណែងជាប្រធានក្រុនប្រឹក្សាកីឡាសិស្សសម្រាប់តំបន់អាស៊ាននេះដែរលោកស សុខាក៏បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាសិស្សអាស៊ានលើកទី១១ដែល កំពុងតែប្រកួតនៅទីនោះដែរ ។
ក្នុងព្រឹត្តិការណ៍នេះកម្ពុជា ក៏បានបញ្ជូនកីឡាចំនួន៥ប្រភេទគឺអត្តពលកម្ម ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ និង វាយសីទៅចូលរួមប្រកួត ។
លោកព្រំ ប៊ុណ្ណយីនាយបេសកកម្មរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍នេះបានរាយការណ៍ពីប្រទេសឥណ្ឌូនេស៊ី
មកថាការប្រកួតបានចាប់ផ្ដើមហើយតែ មិនទាន់ដល់វេនកម្ពុជា ដែលត្រូវប្រកួតនៅឡើយទេ ។