ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាំដើមឈើសាទរពិធីបុណ្យរុក្ខទិវា 9 កក្កដា នៅវត្តគល់ទទឹង

75


ពិធីដាំដើមឈើសាទរពិធីបុណ្យរុក្ខទិវា 9 កក្កដា ឆ្នាំ 2019 នៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹង ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី 19 ខែកក្កដាឆ្នាំ 2009 ក្រោមអធិបតីភាព លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់លោកចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានថ្លែងថា រុក្ខទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ តាំងពីមុនទសវត្សរ៍ 50 មកម្ល៉េះ ហើយបានក្លាយជាចលនាសង្គមគំរូ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បើបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយ ហើយថាបុណ្យរុក្ខទិវាតាមព្រះរាជក្រឹត្យលេខ 738 នសចុះថ្ងៃទី 8 ខែសីហា ឆ្នាំ 1952 ដឹងត្រូវរៀបចំប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រមក។

ដើម្បីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំ 2019នេះ
មានការដាំដើមឈើចម្រុះប្រភេទ គ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្នុរ សរុបចំនួន 2344 ដើម។ ក្នុងនោះការដាំដើមឈើនៅវត្តនិគ្រោធវ័ន ទីតាំងប្រារព្ធពិធី មានចំនួន 425 ដើម ។ ជាមួយគ្នាដែរ នៅមានកូនឈើចម្រុះប្រភេទ គ្រញូង នាងនួន បេង រាំងភ្នំ រាំងទឹក ស្វាយ និងខ្នុរ ចំនួន4 200 ដើម ត្រូវបានក្នុងពិធីនេះ សម្រាប់ប្រគេនព្រះសង្ឃ និងចែកជួនប្រជាពលរដ្ឋ មកពីរដ្ឋបាលខណ្ឌទាំង 14 ដើម្បីយកទៅដាំ នៅតាមទីវត្តអារាម ដងផ្លូវទីសាធារណៈ និងលំនៅឋាន នៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកបានបន្តថា ក្រៅពីដាំដើមឈើ និងតាចែកជូនកូនឈើ ដើម្បីអបអរសាទរទិវារុក្ខទិវា រដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទ តែងតែយកទៅដាក់សហការ ជាមួយណាទ្រាំមូលដ្ឋាន ក្នុងការបំផុសចលនា ដាំដើមឈើគ្រប់មជ្ឈដ្ឋាន និងបានចែកចាយកូនឈើ ជាច្រើនគ្រប់ប្រភេទជាបន្តបន្ទាប់ ទៅតាមសាលារៀន វត្តអារាម ក្នុងរាជធានីភ្នំពេញ ប្រមាណជា២ម៉ឺនទៅ 3 ម៉ឺនដើម ក្នុងមួយឆ្នាំមួយឆ្នាំ៕


អត្ថបទដែលជាប់ទាក់ទង