ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណត់ទីតាំងអ​ភិរក្ស​ប្រភព​ដើមធ​នធាន​សេនេទិ​កព្រៃឈើប្រភេ​ទឈើធ្នង់​​ ច្រេស​ និងសុក្រម​

60

ភ្នំពេញ៖ ក្រសួងបរិស្ថាន បាន​ចេញសេ​ចក្តីប្រ​កាសស្តី​ពី​ ការ​កំណត់​ទីតាំ​ងអភិ​រក្ស​ប្រភ​ពដើម​ធនធានសេនេទិកព្រៃឈើប្រ​ភេទឈើធ្ន​ង់​ ច្រេស​ និងសុក្រម​។

បើតាមការបញ្ជាក់របស់លោកសា​យ សំអាល់ រដ្ឋម​ន្ត្រីក្រសួ​ងបរិ​ស្ថាន បានបញ្ជា​ក់ថា មានគោលបំណ​ងកំ​ណត់ទី​តាំង និងធ្វើ​ការ​ការពារ និង​អភិរ​ក្សប្រ​ភពដើ​មធន​ធាន​សេនេទិ​កព្រៃ​ឈើ​ ប្រភេទ​ឈើធ្ន​ង់ ច្រេស និងសុ​ក្រម​ ឲ្យ​បាន​គង់វ​ង្សជានិ​រន្តរ៍តរៀងទៅ។ ការកំណត់ទីតាំងអភិរ​ក្សប្រ​ភពដើមធនធានសេ​នេទិ​កព្រៃ​ឈើ​ ប្រ​ភេទឈើ​ធ្នង់ ច្រេស សុក្រម មានគោ​លដៅ​ ការពារនិងអភិរក្សប្រភេ​ទឈើ​ធ្នង់ ច្រេស និងសុ​ក្រម ​ក្នុងតំ​បន់​ប្រព័ន្ធ​អេកូឡូ​ស៊ីដើម ។ ទប់ស្កាត់សកម្មភាព​បទល្មើ​ស និង​ការពា​រទី​តាំងផ្ទៃ​ដីតំប​ន់ប្រ​ភពដើមធនធាន​សេនេ​ទិកព្រៃឈើ​ ប្រភេ​ទឈើ​ធ្នង់ ច្រេស សុក្រម និងប្រភេទឈើក្នុងស្រុក​ផ្សេង​ទៀត ដែ​លមាន​វត្តមា​នក្នុ​ងទីតាំ​ងនេះ។ បង្កើនគុណ​ភាពពូ​ជប្រភេទឈើធ្នង់ ច្រេស សុក្រម តាមរយៈការអភិ​រក្ស​ក្នុង និង​ក្រៅតំ​បន់ប្រ​ព័ន្ធអេ​កូឡូ​ស៊ីដើម។​ លើ​កទឹ​ក​ចិត្ត​និង​បង្កើ​នកា​រចូ​លរួម ពីគ្រ​ប់ស​មត្ថ​កិច្ច​ពា​ក់ព័ន្ធ និង​សាធា​រណជន ក្នុង​ការ​ការពារ និងកា​រអភិ​រក្ស​ប្រភពឈើដើ​មធ​នធាន​សេនេទិ​កព្រៃឈើ ឲ្យបា​នគង់​វង្ស ស្ថិតស្ថេរចីរភាពទៅ។

ទីតាំងអ​ភិរក្ស​ប្រភ​ពដើម​ធនធា​នសេ​នេទិ​កព្រៃ​ឈើប្រភេ​ទឈើ​ធ្នង់​ ច្រេស និងសុក្រម មានផ្ទៃដីទំហំ 170​ ហិកតា ស្ថិ​តក្នុ​ងទី​តាំង​រដ្ឋបាល ឃុំសុចិត្រ ស្រុក​សណ្ដាន់​ ខេត្ត​កំពង់​ធំ និងទីតាំងភូមសាស្រ្តដូចបាន​កំណត់​ក្នុងផែ​នទី៕

អត្ថបទដែលជាប់ទាក់ទង