នាយទាហាន យកចិត្តទុក ដាក់បង្កើនសកម្មភាពការ ងារហ្វឹកហ្វឺនលើគ្រប់ជំនាញក្នុងកងទ័ពកាន់តែមានសមត្ថភាព
នាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃ ខ ភ ម បានដាក់បទបញ្ជាឲ្យនាយទាហានទាំងអស់ត្រូវគោរពឲ្យ បានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាពារជាតិ ការពារអធិបតេយ្យបូរណ ភាពទឹកដីកម្ពុជា ឲ្យបានរឹងមាំ ។
លោកនាយឧត្តម សេនីយ៍ ឥត សារ៉ាត់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបាយ ការណ៍ការងារប្រចាំឆមាសទី១និងផ្សព្វផ្សាយទិសដៅ អនុវត្តការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០១៩ រនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩នេះ នៅសាលប្រជុំធំរបស់អគ្គបញ្ជាការ។
តាមរបាយការណ៍បានថាៈ ក្នុងឆមាសទី ១ ឆ្នាំ២០១៩ នាយទាហាន ពលទាហានបានខិតខំយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការងារហ្វឹកហ្វឺនកសាងកម្លាំងលើគ្រប់ជំនាញ ក្នុងការបង្កើនសមត្ថភាព គុណភាពរបស់ខ្លួនកាន់តែមានឆន្ទៈស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារនិងអភិវឌ្ឍន៍ជាតិរួមគ្នាការ ពារជាតិកម្ពុជាកាន់តែមានភាពរឹងមាំ ។ លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរ សើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ របស់មេបញ្ជាការ មេបញ្ជាការង និងនាយ ពលទាហាន គ្រប់កងឯកភាពចំណុះឲ្យអគ្គមេបញ្ជាការនៃ ភ ភ ម ដែលក្នុងរយៈពេលមួយឆមាសកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យបូរណភាពទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងរឹងមាំ ។ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានជំរុញឲ្យគ្រប់កង ឯកភាពទាំងអស់ ឱ្យបន្តប្រពៃណីដ៍ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុក ដាក់បង្កើនសកម្មភាពការ ងារហ្វឹកហ្វឺនលើគ្រប់ជំនាញក្នុងកងទ័ពកាន់តែមានសមត្ថភាព គុណភាព យកចិត្តទុកដាក់ជំរុញការ ងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយ ពលទាហានកាន់តែមានឆន្ទៈស្នេហាជាតិ ក្នុងការ ចូលរួមក្នុងបុព្វហេតុការ ពារជាតិមាតុភូមិកម្ពុជាយើងពិសេសការពារ សន្តិភាពដែលយើងបានខិតខំ កសាងយ៉ាងលំបាកអស់រយៈពេលជាង៤០ ឆ្នាំកន្លងមក ក្រោមការដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេស រហូតមានការរីក ចម្រើនដល់សព្វថ្ងៃ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ។ ជាមួយ គ្នានោះដែរនាយទាហានទាំងអស់ក៍ត្រូវគោរពឲ្យ បានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបកាពារជាតិ ការពារអធិបតេយ្យបូរណ ភាពទឹកដីកម្ពុជា ឲ្យបានរឹងមាំ ៕