នារីម្នាក់សង័្សយស្រវឹង បើករថយន្តបង្កគ្រោះថ្នាក់ចរាចរនៅស្តុបបែកជា៤
ភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកកាមរីហាយប្រីកមួយគ្រឿងសង្ស័យស្រវឹង បានបើកជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូស បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូត ខ្ទៀតទៅចិញ្ចើមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដើម និងផ្ទប់ជាមួតដើមឈើទៅមុខលែងរួច ។
គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះនៅលើកំណាត់មហាវិថីព្រះមុនីវង្សកែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ព័ត៌មានពីកន្លែងកើតហេតុគេនិយាយថានាមុនពេលកើតហេតុខាងលើគេបានឃើញបុរសម្នាក់បើករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ។ខណះបើកមកដល់ចំណុចភ្លើងស្តុបកែងនឹងមហាវិថីព្រះមនីវង្ស ក៏បើកឆ្លងផ្លូវទាំងមិនបន្ថយល្បឿន សោះស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រីក ពណ៌ស ពាក់ស្លាក ភ្នំពេញ 2R-9345 បើកបរដោយនារីម្នាក់សង្ស័យស្រវឹងបានបើករថយន្តរួចជ្រុលចង្កូតបុកចំពីចហៀងពេញទំហឹងបណ្ដាលអោយរថយន្តព្រូសរេចង្កូតទៅចិញ្ចេីមផ្លូវបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។
ស្ថិតនៅក្នុងហេតុការណ៍ខាងលើនេះ គឺមិនបណ្ដាលអោយនរណាម្នាក់រងរបួសនោះឡើយ ។តែក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នានិងផ្អើលដល់ប្រជាជននៅជិតកន្លែងកើតហេតុនិងឮទៅដល់បងៗសមត្ថកិច្ចប៉ូលិសមូលដ្ឋានចុះមកឃាត់ ។
បន្ទាប់មកក្រុមសមត្ថកិច្ចប៉ូលិសជំនាញក៏បានធ្វើការវាស់វែងរួចយករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ៕