ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីកំណាន់ចិត្តចូលផ្ទះសំណាក់ស្រែនាង ភរិយាតាមទាន់

103

ភ្នំពេញ៖លោកព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីកំណាន់ចិត្តចូលផ្ទះសំណាក់ស្រែនាង ភរិយាគាត់តាមទាន់បង្កអោយមានការផ្ញាក់ផ្អើលទាំងយប់។
ដោយឡែកស្ត្រីម្នាក់អះអាងថាជាភរិយាស្របច្បាប់ តាមទាន់ប្តី មានតួនាទីជាព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាង ភ័យជម្លៀសស្រីស្នេហ៍អោយគេចខ្លួន ខណៈប្រពន្ធទូរស័ព្ទអោយចេញពីបន្ទប់មកដោះស្រាយគ្នា។
ករណីនេះកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ស្ត្រីជាភរិយាបានស្តីបន្ទោសដោយប្រើពាក្យសំដីធ្ងន់ៗថា៖ ហ្អែងល្បីហើយ ល្បីពេញខេត្ត ពេញប្រទេស ឯងជាព្រះរាជអាជ្ញារងយកស្រីមកដេកផ្ទះសំណាក់ ល្បីហើយលោកព្រះរាជអាជ្ញារង អង រី ។ បុរសជាប្តីវិញមិនសូវហ៊ានតបទេ យកតែព្រះអាយ៉ូសប្រឹងដើរគេច រត់ចេញពីកន្លែងកើតហេតុ ហើយភរិយាចាប់ជាប់ដកសោរឡានទុក។
ស្ត្រីជាភរិយាបន្តថា៖ គាត់ឈ្មោះកញ្ញា អាយុជាង៣០ឆ្នាំបច្ចុប្បន្នរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកព្រះរាជអាជ្ញារង អង រី មានរយៈពេល៥ឆ្នាំហើយ បានកូនស្រីម្នាក់ជាចំណងដៃក្នុងបន្ទុកគ្រួសារ ។ប៉ុន្តែស្វាមីរបស់គាត់បានដាក់ពាក្យប្តឹងលែងលះទៅតុលាការ ដោយលើកហេតុផលថារស់នៅមិនចុះសម្រុងនិងគ្នា ។
ហេតុផលតែមួយគត់ គឺគាត់មានស្រី ហើយតាមទាន់ច្រើនលើកទើបគាត់ព្យាយាមដាក់ពាក្យលែងលះ។
លោក អង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុងភ្នាក់ងាភ្នំពេញរីផតធ័រមិនអាចទាក់ទងសុំការបំភ្លឺបានទេ ពាក់ព័ន្ធនិងភរិយាចោទប្រកាន់ខាងលើ នេះខណៈគាត់ព្យាយាមរត់ចេញពីកន្លែងកើតហេតុ៕


អត្ថបទដែលជាប់ទាក់ទង