ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន ចុះសួរសុខទុក្ខ​ និង នាំយកថវិកា ទឹកសុទ្ធ និងទឹកក្រូច ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពឧបាសក អ៊ុង សន អតីតចៅសង្កាត់បឹងសាឡាង

117
ភ្នំពេញ៖ ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៩ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា
កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជានាយករងរដ្ឋបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខ​ និងនាំយកថវិកាចំនួន២លានរៀល ទឹកសុទ្ធចំនួន២០កេះ និងទឹកក្រូចចំនួន១០កេះ ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពឧបាសក អ៊ុង សន អតីតចៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីវេលាម៉ោ១១:០២នាទីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ​ ។
   ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមលោក ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ​លោក ជិន ប៊ុនធឿន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីស្រលាញ់​ ព្រមទាំងសូមឧទ្ទិសបួងសួងជូនចំពោះវិញ្ញាណក្ខន្ធសព ឧបាសក អ៊ុង សន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ៕
អត្ថបទដែលជាប់ទាក់ទង