ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមេខ្យល់ម្នាក់ពាក់ព័ន្ឋ និងជំនួញនាំក្មេងស្រី ឲ្យទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់

268

ក្រចេះ៖ ស្រ្តីជាមខ្យល់ក្នុងជំនួញជួញដូរក្មេងស្រីឲ្យទៅយកប្តីខុសច្បាប់នៅប្រទេសចិនម្នាក់ ត្រូវបានតុលាការខេត្តក្រចេះសម្រេចធ្វើការឃុំខ្លួននៅពន្ឋនាគារខេត្តនៅថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីស្រ្តីម្នាក់នេះត្រូវបាននគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតជនខេត្តក្រចេះ ស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តត្បូងឃ្មុំ។

នគរបាលបានរកឃើញថា ស្រ្តីម្នាក់នេះបានជាប់សង្ស័យក្នុងអំពើជួញដូរ មនុស្ស។ ក្នុងនោះមានក្មេងស្រីរងគ្រោះ៣នាក់រស់នៅខេត្តក្រចេះដែលមិនទាន់គ្រប់អាយុនិង២នាក់ទៀត គ្រប់អាយុរស់នៅខេត្តត្បូងឃ្មុំ ត្រូវបានស្រ្តីម្នាក់នេះនិងបក្សពួកម្នាក់ទៀត បានល្បួងឲ្យទៅយកប្តីខុសច្បាប់នៅប្រទេសចិនកាលពី១ឆ្នាំមុន។

ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោកស្រីវរសេនីយ៍ឯក នៅ រតនា បានប្រាប់ឲ្យដឹងថា ស្រ្តីមេខ្យល់ដែលកម្លាំងនគរបាលរបស់លោកស្រីស្រាវជ្រាបចាប់ខ្លួនបាននេះឈ្មោះជឹម ចាន់ថា អាយុ ៥៥ឆ្នាំ មានទីលំនៅ ភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង