បុរសជនជាតិចិនម្នាក់ លោតទម្លាក់ខ្លួនពីលើអគារ
ពោធិ៍សាត់ ៖ បុរសជនជាតិចិនម្នាក់ លោតទម្លាក់ខ្លួនពីលើអាគារកំពស់៣ជាន់បណ្តាលឲ្យស្លាប់ដោយសង្ស័យពាក់ព័ន្ធករណីជំពាក់លុយគេច្រើនពេក ឧបទ្ទវហេតុនេះកតុនេះកើតឡើងកាលពីថ្ងៃទី១៩កក្កដា ២០១៩ នៅចំណុចអគារលេខ៨ កំពស់៣ជាន់ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងកម្មករបម្រើការងារនៅទីនោះព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ GONG PHENG ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកអនឡាញ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពបានបន្តថា តាមការបំភ្លឺរបស់សាក្សី៤នាក់ ជនជាតិចិនដែលស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាបានស្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងដែរថា មុនពេលកើតហេតុប្រមាណជា៣ថ្ងៃ មានជនជាតិចិនវីឆាតជាមួយបុរសរងគ្រោះជនជាតិចិនរូបនេះ ហើយធ្វើការទំនាក់ទំនងជាមួយជនជាតិចិនគ្នាគាត់តាមទូរស័ព្វដៃយ៉ាងយូរ ក្នុងគោលបំណងទារលុយពីបុរសរងគ្រោះតែពួកគាត់មិនដឹងថា មានចំនួនប៉ុន្មាននោះឡើយ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង២និង០០នាទីយប់ នាថ្ងៃដដែលជនរងគ្រោះបាននិយាយទូរស័ព្វតាមវិឆាត តែពួកគាត់ទាំង៤នាក់អត់ដឹងថា បុរសរងគ្រោះនិយាយពីរឿងអ្វីនោះទេ ស្រាប់បានប៉ុន្មានម៉ោងក្រោយមកបុរសរងគ្រោះជនជាតិចិនម្នាក់នេះបានលោតពីលើអាគារកំពស់៣ជាន់ធ្វើអត្តឃាតសម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់បានត់បង់ជីវិតតែម្តង៕