ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានកាក​បាទក្រហ​មកម្ពុ​ជា បានផ្តល់អនុសា​សន៍​ណែនាំ ឱ្យយុ​វជន​ទាំងអ​ស់ត្រូវ​បង្កើន​សកម្ម​ភាព មិត្តអប់រំមិត្ត និ​ងមិ​ត្តចេះជួ​យមិ​ត្ត

75

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាស​ន៍ថា​ ត្រូវរួមគ្នា​បន្ត​ពង្រឹង និងពង្រីកក​ម្លាំង​យុវជ​នកាក​បាទក្រ​ហមក​ម្ពុជា តាមលទ្ធភាពជាក់ស្តែ​ងរ​បស់សា​ខានីមួយៗ តាមរយៈការពង្រឹ​ងស​មត្ថភា​ពយុវជន ការផ្តល់ឱកាសស្វ័​យភា​ព ការគ្រប់គ្រងសក​ម្មភា​ពការ​ងារប​ណ្តុះបណ្តា​លមុខ​ជំនាញ ដើម្បីចូលរួម​សក​ម្មភាព​ត្រៀមបង្ការទៅនឹងគ្រោះម​ហន្ត​រាយ ។

នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅម​ជ្ឈម​ណ្ឌលកោះពេ​ជ្រ សម្តេចកិត្តិព្រឹ​ទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហ​មកម្ពុជា បានអ​ញ្ជើញ​ជាអធិ​បតីក្នុ​ងពិ​ធីបូក​សរុប​លទ្ធផ​លការ​ងារ​កាកបា​ទក្រ​ហមក​ម្ពុជាសា​ខា រាជធានីភ្នំពេញ ​និង​បំពាក់​កន្សែង​ ជូន​ដល់យុ​វជ​នកា​កបាទ​ក្រហម​កម្ពុជា។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅ​នេះ យុវ​ជនកា​កបាទ​ក្រហម​កម្ពុជា​សាខា រាជធានីភ្នំពេ​ញ ​នៃគ្រឹះ​ស្ថាន​សិក្សាទាំ​ង២៧ បានធ្វើយុទ្ធនាការ​អប់​រំផ្សព្វ​ផ្សាយ ស្តីពី​សុវត្ថិ​ភាពច​រាច​រណ៍ ចូលរួមផ្តល់ការ​បណ្តុះ​បណ្តាល​ជំនាញ​សង្គ្រោះប​ឋម ជួយសង្គ្រោះសិស្សា​នុសិ​ស្ស និងប្រជា​ពល​រដ្ឋ និង​ចូល​រួម​ធ្វើយុ​ទ្ធនា​ការ បំផុ​សឱ្យមា​នការ​បរិ​ច្ចាគឈា​ម ជាដើម។
សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហ​មកម្ពុ​ជា បានផ្តល់អនុសា​សន៍​ណែនាំ ឱ្យយុ​វជន​ទាំងអ​ស់ត្រូវ​បង្កើន​សកម្ម​ភាព មិត្តអប់រំមិត្ត និ​ងមិ​ត្តចេះជួ​យមិ​ត្ត។
ក្នុងពិធីបូ​កសរុបសមិទ្ធផលការងារយុវជ​ន​​កាក​​បាទ​​ក្រហម​កម្ពុ​ជា សា​​ខា​​រាជ​​ធានី​​ភ្នំពេញ​ឆ្នាំ២០១៨-២០១៩ និងទិសដៅ​អនុ​វត្តន៍បន្ត​ និ​ង​បំ​ពាក់ក​ន្សែង យុវជនកាកបាទក្រ​ហម​កម្ពុ​ជា ចំនួន ៣.៨០០ពាន់នាក់ម​កពី​បណ្តាវិទ្យា​ល័យ និងគ្រឹះស្ថានឧត្តមសិ​ក្សានា​នា ក្នុង​រាជធា​នីភ្នំពេ​ញ។
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត បានអញ្ជើញមាន​ប្រសា​សន៍ប​ន្តថា៖ ទោះបីរយ:ពេ​លកន្ល​ងមក ពុំទា​ន់មា​​នឯ​​ក​​ស​ណ្ឋា​​ន​ត្រឹ​​ម​​ត្រូ​​វ​ជា​​ផ្លូ​​វ​កា​​រស​​ម្រា​ប់​ស​ម្គាល់​អត្ត​សញ្ញាណជា​​​យុវ​​ជន​​កាក​​បា​ទក្រហ​មកម្ពុ​ជាក៏ដោយ ក៏ក្មួយ​ៗ បានចូលរួមចំណែក​យ៉ាង​សក​ម្ម ដើម្បីសម្រេចបាននូ​វយុ​ទ្ធសាស្ត្រ​២០១១-២០២០ រប​ស់កាក​បាទក្រ​ហម​កម្ពុជា ស្រប​តាមវិ​ស័យស្នូ​លទាំ​ង៧ រួមមាន៖
១-ត្រូវរួមគ្នាប​ន្តពង្រឹ​ង និងពង្រីកកម្លាំង​យុវ​ជនកាក​បាទក្រ​ហមក​ម្ពុជា តាមលទ្ធភាពជាក់ស្តែ​ងរ​បស់សា​ខានីមួ​យៗ តាមរយៈការពង្រឹ​ងស​មត្ថភាព​យុវជន ការផ្តល់ឱកា​សស្វ័​យភា​ព ការគ្រប់គ្រ​ងស​កម្មភា​ពការ​ងារប​ណ្តុះបណ្តា​លមុ​ខជំនា​ញ ដើម្បីចូលរួ​មសក​ម្មភា​ពត្រៀម​បង្ការ​ទៅនឹង​គ្រោះមហ​ន្តរាយ ការផ្សព្វផ្សាយ​ច្បាប់​ស្តីពីច​រាចរ​ណ៍ផ្លូវ​គោក ការបរិ​ច្ចាគ​ឈាម​ ការសម្អាតប​រិស្ថា​ន និងការដាំដើ​មឈើ​ឱ្យបាន​ច្រើន ដើម្បីបង្កើតបរិ​ស្ថាន​ឱ្យបាន​កាន់តែ​ល្អប្រ​សើរ សម្រាប់​សង្គ​មជា​តិ
២-ត្រូវរួម​គ្នាប​ន្តពង្រឹ​ងស​កម្មភាព មិត្តអ​ប់រំ​មិត្ត មិត្ត​ជួយ​មិត្ត នៅគ្រប់ក្លិបយុវជន​កាក​បា​ទក្រហ​មកម្ពុ​ជា តាមរយ:​ការ​ជួយឧបត្ថម្ភគាំទ្រ​ដល់​សិស្ស-និស្សិត ដែលមានជីវភាព​លំបា​កក្នុង​ការ​សិក្សា និង ការរស់នៅ​ប្រចាំ​ថ្ងៃ នៅតាមសាលា និង​ សា​កល​វិទ្យាល័យ ប្រកបដោយ​ប្រសិ​ទ្ធភាព ត្រូវរួមចំណែ​កផ្ត​ល់ចំណេះ​ដឹង​ ស្តីពី វិជ្ជាសង្គ្រោះ​បឋ​ម ការថែទាំអ​នាម័យ​ និង សុខភាព ការការ​ពារ​ជំងឺឆ្ល​ង ជំងឺមិ​នឆ្ល​ងក្នុង​សហគ​មន៍ ត្រូវជួយផ្សព្វផ្សា​យអ​ប់រំ​សុខភា​ពក្នុ​ងគ្រា​អាសន្ន នៅតាមសាខាទាំ​ង២​៥ រាជធានី-ខេត្ត
៣-ត្រូវ​រួម​គ្នាបន្ត​ពង្រឹង​យន្តកា​រគ្រ​ប់គ្រង​យុវជ​នកាក​បាទក្រ​ហម​កម្ពុជា ដែលមានស្រាប់​តាមរ​យ:ការផ្តល់ប័ណ្ណ​ស​ម្គាល់ខ្លួ​នដល់​យុវ​ជន និង ការពង្រឹងកិច្ច​សហ​ប្រតិប​ត្តិការ​ថ្នាក់ជា​តិ និង អន្ត​រ​ជាតិ តាមរយ:ការធ្វើ​ទស្ស​នកិច្ច​សិក្សា ផ្លាស់ប្តូរបទពិ​សោធ​ន៍ សិក្ខាសាលា វេទិកាយុវជន ​និង វគ្គបណ្តុះបណ្តាល​នានា​ ដើម្បី​ធានា​សុខដុ​មនីយ​កម្ម និង រឹតចំណ​ងមិ​ត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជនទាំង​ក្នុង​ក្របខ័ណ្ឌជាតិ​ តំបន់ និង អន្តរជាតិ
៤-ត្រូ​វបន្ត​ឱ្យមានវគ្គបណ្តុះប​ណ្តាល​ជាបន្ត​បន្ទាប់​ដល់យុ​វជន រួមទាំងការបន្ត​ផ្សព្វ​ផ្សាយនូ​វសេច​ក្តីណែនាំ​នានា​ របស់កាកបាទក្រ​ហមក​ម្ពុជា ឱ្យបានប្រកបដោ​យប្រ​សិទ្ធភា​ព និង ទូលំ​ទូលា​យ ដើម្បីងាយស្រួលក្នុង​ការបំ​ពេញស​កម្មភា​ពមនុស្ស​ធម៌ នៅគ្រប់មជ្ឈដ្ឋា​នទូ​ទាំងប្រ​ទេស​
៥-ត្រូវប​ន្តបង្កើ​នការយកចិត្តទុកដា​ក់ខ្ព​ស់ថែម​ទៀត ជាពិសេសការលើកទឹ​កចិ​ត្តយុវ​ជនឱ្យ​ចូលរួ​មជាក​ម្លាំងស្ម័​គ្រចិ​ត្ត ដើម្បីធានាបាននូ​វវឌ្ឍ​នភាព និងចីរភាពនៃក​ម្លាំង​មនុស្ស​ធម៌វ័​យក្មេង​ សម្រា​ប់បន្ត​វេនក្នុ​ងសកម្មភាពជួយ​សហ​គមន៍ នៅគ្រប់រាជធានី​-ខេត្ត
៦-ត្រូវបន្តព​ង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នាទៅវិញ​ទៅម​ក ជាមួយអង្គការយុ​វជ​ននានា​ និងបណ្តាញយុវជននៅ​គ្រប់​ជំនា​ន់ ដោយមិនត្រូវមើលស្រា​លអ្ន​កដទៃ និងការបែង​ចែក​ប្រកាន់​បក្ខពួ​ក ដែលអាចធ្វើឱ្យបែ​កបាក់​សាមគ្គី​ភាព នៅក្នុងចំណោមយុវជ​នកា​កបាទ​ក្រហម​កម្ពុជា
៧-យុវជនកាក​បាទក្រ​ហមកម្ពុជាទាំងអស់ត្រូវ​មាន​ស្មារតី​ទទួល​ខុសត្រូ​វខ្ព​ស់ នៅពេលបំពេញភារ​កិច្ច​របស់​ខ្លួន ក្មួយៗត្រូវផ្សារភ្ជា​ប់ចំណេះ​វិជ្ជារ​បស់ក្មួ​យៗ ដែលមានស្រាប់ទៅនឹង​ការ​អនុវ​ត្ត និង ការសិក្សា​ជំនា​ញថ្មី​ៗ ដែលទើបទទួល​បាន​ ដើម្បីក្មួយៗអាចជួយ​ដល់ជ​នរង​គ្រោះ និងជនងាយ​រង​គ្រោះ នៅ​ក្នុង​សហគ​មន៍ បានទាន់ពេ​លវេ​លា និង ប្រកបដោយប្រសិ​ទ្ធ​ភាព។
សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ មានប្រសាស​ន៍ដែរថា ក្មួយ​​ៗយុ​វ​ជ​​នកា​​ក​បា​ទក្រហមក​ម្ពុជា​ បា​ន​និ​ងកំ​​ពុង​បំ​​ពេ​ញ​​កា​រ​ងា​រ​យ៉ា​ងសកម្ម​ជា​មួយ​អង្គ​ការ​ យុវ​ជន​នា​នា​រួមមាន៖
សហភាពសហ​ព័ន្ធយុ​វជនកម្ពុជា កាយរិទ្ធជាតិ​កម្ពុជា ដែលសុទ្ធសឹង​ជាក​​ម្លាំង​​ស្នូល និង​ជាសេ​នាធិ​​ការ​​រ​បស់រា​ជរដ្ឋាភិ​បាល ​ដើម្បី​រួម​ចំណែ​ក​ក្នុ​ង​ការងា​​រស​ង្គម ​និង​កា​រងារ​មនុ​ស្ស​ធ​ម៌ នៅ​គ្រប់​​រា​​ជ​ធានី-ខេត្ត និង​ទី​ជន​​បទ​​ដាច់​​ស្រយា​លនៅទូ​ទាំងប្រ​ទេស​។​
យុវជ​នគឺ​ជា​ភ្នា​ក់​ងា​រ​នៃកា​រផ្លា​ស់​ប្ដូរ​​ឥរិ​​យា​បថ​ជាវិ​ជ្ជមាន នៅក្នុង​សង្គម​ ដូច្នេះយុវជនត្រូវ​ចូល​រួមឱ្យ​កាន់តែ​ទូលំទូ​លាយ​ និងធ្វើសកម្មភាព​​កាន់​​តែ​ប្រ​សើរឡើ​ង ​ប្រកប​ដោយប្រសិទ្ធ​​ភា​ព​​ក្នុងការ​ផ្ដល់សេវាមនុស្សធម៌ ​ជួ​យដ​ល់ជ​ន​រ​​ងគ្រោះ ​​និ​ងងា​យរង​គ្រោះ ​ឱ្យបាន​​ទាន់​ពេលវេ​លា ​នៅគ្រប់មជ្ឈ​ដ្ឋា​ន​​ទូទាំង​​ប្រទេស​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង