យេនឌ័រ មិនចាំបាច់តែប្រុសៗនោះទេ នារីក៏អាចបើកបរ រថយន្តក្រុងបានដែរ
ភ្នំពេញ៖ ជាទូទៅរថយន្តធំគេធ្លាប់តែឃើញអ្នកបើកបរសុទ្ធតែបុរសៗ ប៉ុន្តែពេលនេះអ្នកបើករថយន្តក្រុងធំៗ នារីក៏អាចបើកបរបានដែរ ។ ជាក់ស្តែង ការបើកបររថយន្តក្រុងរាជធានីភ្នំពេញ នៅពេលនេះ មាននារីចំនួន ២នាក់ហើយ ដែលបានរៀន ហើយក៏អាចបើកបរដឹកជញ្ជូនអ្នកដំណើរ នៅក្នុងក្រុងដូចបុរសបានដែរ ។
តាមការបង្ហាញ របស់រដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង City Bus បានឱ្យដឹង ក្នុងថ្ងៃនេះថា ដោយមានសហការជាមួយក្រុមជំនាញការ JICA បណ្តុះបណ្តាលអ្នកបើកបរជានារីបានចំនួនពីរនាក់ ហើយដែលកំពុងបើកបររថយន្តក្រុងនាពេលបច្ចុប្បន្ននេះ ។
ពេលនេះ អង្គភាពរដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង City Bus បានស្វាគមន៍លើកទឹកចិត្ត និង ផ្តល់អាទិភាពជូនបងប្អូននារីទាំងឡាយ ដែលមានបំណងចង់ធ្វើជាអ្នកបើកបររថយន្តក្រុង នាពេលបច្ចុប្បន្ន ៕