ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលអន្ដោប្រវេសន៍ម្នាក់ បាញ់បោះសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

67

ត្បូងឃ្មុំ៖កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ប្រចាំនៅច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញម្នាក់ ពាក់ព័ន្ធបទល្មើសបាញ់បោះសេរី  កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ 

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីនគរបាលនោះ ឈ្មោះ សំ ណាង អាយុ៤២ឆ្នាំ ហើយត្រូវជាកូនរបស់អតីតមន្ដ្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធខ្លី០១ដើម គ្រាប់១៥នៅក្នុងបង់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។

 ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មិនទាន់បានបញ្ជាក់អំពីព័ត៌មាន នៃករណីនេះនៅឡើយទេ ហើយ ជនដៃដល់ត្រូវសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង