ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបជនជាតិចិន ចាប់ជំរិត ជនជាតិចិនដូចគ្នា

108

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងជាបឋមថា កាលពីម៉ោង៨កន្លះយប់ថ្ងៃ២១ កក្កដា ២០១៩ សមត្ថកិច្ចចម្រុះ មាននគរបាល និងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបានករណីជនជាតិចិន ចាប់ជំរិត ជនជាតិចិនដូចគ្នាក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាំង រួមមាន៖ រថយន្តIexus570មួយគ្រឿង ទូរស័ព្ទ១០គ្រឿង កាត ធនាគារ ១៣ លិខិត ឆ្លងដែន៣ក្បាល អត្តសញ្ញណប័ណ្ណចិន៤ច្បាប់ កាបូបស្ពាយ១ ខ្សែរិត ១ដុំ។
បច្ចុប្បន្ន នគរបាលខេត្ត នាំយកជនសង្ស័យ ទៅសាកសួរដើម្បី បន្តនីតិវិធី តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង