ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល នឹងចាប់ផ្ដើមត្រួតពិនិត្យ រកសារធាតុញៀន និងជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្ត

52

ភ្នំពេញ៖ ក្នុងពេលគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ខ្ញុំពិនិត្យឃើញ ថា កងកម្លាំង នគរបាល រាជធានីភ្នំពេញ បានឯកភាពគ្នាច្រើនទៅលើការស្លៀកពាក់ ក៏ដូចជាការកាត់សក់ខ្លី ឲ្យសាកសម ជាកម្លាំងនគរបាល។

លោកបានបន្តថា ខ្ញុំក៏បានប្រាប់ ដល់កម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ដែរ ថា ចាប់ពីថ្ងៃនេះតទៅ យើងនឹងចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព ព្រោះករណីស្លាប់ ដោយសារការមិនពាក់មួក សុវត្ថិភាពមានចំនួនរហូត ដល់ទៅជាង៨០ភាគរយ។

កម្លាំងនគរបាល នឹងឃាត់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព រហូតទាល់តែមានមួកពាក់ ទើបឲ្យបន្តដំណើរទៅមុខទៀត។

កម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាគម្រូល្អដល់ប្រជាពលរដ្ឋ ពោលគឺត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូជានិច្ច។

លោកស ថេត បានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅដែរ កម្លាំងនគរបាលរបស់យើង ក៏នឹងចាប់ផ្ដើមត្រួតពិនិត្យ រកសារធាតុញៀន និងជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្តផងដែរ ហើយប្រសិនបើរកឃើញ នឹងត្រូវបញ្ជូនទៅមណ្ឌលអប់រំ កែប្រែ៕

អត្ថបទដែលជាប់ទាក់ទង