ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះឡានដឹកទំនិញឆ្លងចរន្តអគ្គិសនី ចេញពីកាប៊ីន ឆេះឡានម៉ត់ប្រើឡានទឹកអស់២៨គ្រឿង ទើបរលត់

71

ភ្នំពេញ៖ឡានដឹកទំនិញមួយគ្រឿងបានខូចខាតទាំងស្រុងក្រោយពីឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីនហើយឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅនោះហើយក្នុងហេតុការនេះបានប្រើប្រាសឡានទឹកអស់២៨គ្រឿងទើបរលត់។

  សមត្ថកិច្ចប្រាប់ថារថយន្តដឹកទំនិញម៉ាកHyundai ឆេះនេះត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៨គ្រឿងបាញ់អស់ទឹក១១២គីបតែករណីនេះពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ

    មូលហេតុនៃការឆេះឡានដឹកទំនិញដ៏ធំមួយនៅចំណុចបុរីហាយធិច២ភូមិតាងូវសង្កាត់និរោធខណ្ឌច្បារអំពៅនាទៀបភ្លឺថ្ងៃទី២២ខែកក្កដានេះត្រូវបានសមត្ថកិច្ចអះអាងថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីនឡាន

  លោកណុបផាអភិបាលរងខណ្ឌច្បារអំពៅថ្លែងថាករណីនេះគឺឡានចតស្ងៀមដោយម្ចាស់ដេកក្នុងឡានហើយស្រាប់តែឆេះតែម្តងប៉ុន្តែករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេគ្រាន់តែខូចខាតទំនិញតែប៉ុណ្ណោះ

 

អត្ថបទដែលជាប់ទាក់ទង