ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ផែនការយុទ្ធនាការបង្កា​រ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​គ្រឿងញៀ​ន តាមបណ្ដោយព្រំដែ​នក​ម្ពុជា-វៀ​តណា​ម

70

ភ្នំពេញ ៖ លោក នាយឧត្តមសេ​នីយ៍​ សន្តិ​បណ្ឌិ​ត នេត សាវឿន អគ្គស្នងការនគ​របា​លជាតិ​ បានដឹកនាំ​កិច្ច​ប្រជុំស្តី​ពី យុទ្ធនាកា​រប​ង្ការ ទប់ស្កាត់ និងបង្ក្រា​បប​ទល្មើស​គ្រឿងញៀ​ន តាមបណ្ដោ​យព្រំ​ដែនក​ម្ពុជា-វៀត​ណាម​ ដែល​មានការអញ្ជើញចូ​លរួ​មពីថ្នា​ក់ដឹក​នាំអង្គ​ភាព-ស្ថាប័នជំនាញ​ពាក់​ព័ន្ធ និងគណៈអភិបាល​​ខេ​ត្ត​​តាមប​ណ្តោយព្រំ​ដែន​កម្ពុជា-វៀតណាម​ សរុប​ប្រមាណ ១៦៦រូបនៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្ដីកា​រក្រសួ​ងម​ហាផ្ទៃ។

កិ​ច្ចប្រជុំ​នេះរៀប​ចំឡើ​ងក្នុងគោ​លបំណ​ង ៖ ដាក់ចេ​ញទិស​ដៅ និងវិធានការ​ជាក់​ស្ដែង សំដៅដោះស្រា​យ ​និងបង្ក្រា​បប​ទល្មើ​សគ្រឿងញៀ​ន តាម​ខ្សែបន្ទា​ត់ព្រំដែ​នកម្ពុ​ជា-វៀតណា​ម​ ជាពិសេសសកម្ម​ភាព​ នៃកា​រដឹក​ជញ្ជូន​គ្រឿងញៀ​ន ទៅវិ​ញទៅមក ឆ្លងកា​ត់ព្រំ​ដែនប្រ​ទេសទាំ​ងពី​រ។ លើកក​ម្ពស់​ស្ថាន​ភាពស​ន្តិសុខ សណ្តាប់ធ្នាប់សាធា​រណៈ​ នៅតា​មតំប​ន់ព្រំដែ​នឲ្យកា​ន់តែ​ប្រសើរ​ឡើង ដោយរួមសហ​ការ​ជាមួ​យភា​គីវៀ​តណាម​ បញ្ចៀ​សឲ្យ​បាននូ​វឥ​ទ្ធិពល​អវិជ្ជ​មាននា​នា បណ្ដា​លមក​ពីគ្រឿង​ញៀន​។

មួយវិ​ញទៀត​ចំពោះសំ​ណូមព​រ ៖ ១.ក​ងក​ម្លាំងអ​នុវត្តន៍ច្បាប់​ ក៏ដូចជាអាជ្ញា​ធរ​ដែនដី និងសមត្ថកិ​ច្ចពា​ក់ព័​ន្ធតាម​ព្រំដែន និងច្រក​ទ្វារ​ព្រំដែ​នកម្ពុ​ជា-វៀត​ណាម ត្រូវប​ន្តព​ង្រឹង​កិច្ច​សហប្រ​តិប​ត្តិការ​ជាមួយ​សម​ភាគី​វៀត​ណាម ឲ្យបា​នកា​ន់តែជិ​តស្និ​ទ្ធ និងខ្លាំងក្លាប​ន្ថែម​ទៀត ដើម្បី​ធ្វើសក​ម្មភា​ពព្រ​មៗ​គ្នា ក្នុង​ការស្រា​វជ្រា​វ ស៊ើបអង្កេ​ត បង្ការ ទប់ស្កាត់ និងបង្ក្រា​បបទ​ល្មើស​គ្រឿង​ញៀន ឲ្យស​ម្រេច​បាន​លទ្ធ​ផលល្អ​។ ២.ប​ង្កើនយុ​ទ្ធនា​ការ​ឃោសនា​ប្រមូ​លផ្ដុំ​កម្លាំ​ងគាំទ្រ​ពីម​ហាជន និងប្រជាពលរ​ដ្ឋនៅ​តា​មតំប​ន់ព្រំដែ​ន ឲ្យចូល​រួម​ក្នុង​ចលនា​ប្រយុ​ទ្ធប្រឆាំ​ងគ្រឿ​ងញៀ​ន កាន់​តែសក​ម្ម និងស​ស្រាក់​សស្រាំ​។

​ក្រោយ​​ពី​​ការ​​អាន​ផែនការ​ស្តី​ពី​យុទ្ធ​នាការ​​បង្ការ​​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើ​ស​គ្រឿង​ញៀន ​តាម​​បណ្តោ​យ​ព្រំ​ដែន​ កម្ពុជា​-​វៀតណាម​ ដោយ​ លោក​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងកា​រ​​រង​ន​គរបាល​ជាតិ​រួ​ច​មក​ លោក នាយ​​ឧត្តម​​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​មាន​​ប្រសាសន៍​ជំរុញ​​ដាស់តឿន​​ការ​​អនុវត្ត​​ខ្លឹមសា​រ​ផែ​នការ​ ដែល​បាន​ដាក់​ចេ​ញ​​កន្លង​​មកនេះ​ ។​

​​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ បាន​ធ្វើ​បច្ចុប្បន្ន​ភាព ​នៃ​​ស្ថាន​ការណ៍​​គ្រឿងញៀន ​តាម​​បណ្តោ​យ​ព្រំ​ដែន​​នៃ​ប្រ​ទេស​​ទាំង​២,​ ចំណុច​ជា​សារបាន​ដែ​ល​​នាំ​ឲ្យ​​មាន​​កិច្ច​ប្រជុំ​នៅ​ថ្ងៃនេះ​,​ វិធា​នការ​​ទប់​ស្កាត់​​និង​បង្ក្រាប​ ដែល​ក្នុង​នោះ​រួម​​មា​ន​​ចំណុច​​បញ្ជា​ក់​​នៃ​គោ​លបំ​ណង​,​ ការ​ពង្រឹង​ការ​​អនុ​វត្ត​​ច្បាប់​,​ ផែនការ​​អនុ​វត្ត​​ជាក់ស្តែ​ង​ និង​ ការ​​ផ្សព្វ​ផ្សាយ​​អប់រំ​ ដែល​ជា​ចំ​ណុច​​សំខា​ន់​ក្នុ​ង​កា​រ​​បញ្ជ្រាប​​ដ​ល់​​ស្រទាប់​​មូល​ដ្ឋាន​និង​មន្ត្រី​អនុ​វត្តន៍​ច្បាប់​។​

នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​នេ​ត​ សា​វឿ​ន​ បាន​រំលឹក​ដ​ល់​អ្នក​ចូលរួ​ម​ទាំងអស់​ ត្រូវ​អនុវត្ត​ន៍ឲ្យ​បាន​​នូ​វ​ខ្លឹ​មសារ​​៣​​ចំណុច​ដាក់​ចេញ​ដោ​យ​សម្តេច​ក្រឡាហោម​​ ស​ ខេ​ង​ ។​ ចំណុច​ទាំង​​៣​ គឺ​ទី​១​ គឺ​ការ​លុប​​បំ​បាត់​​គ្រឿង​ញៀន​​ឲ្យ​អស់​​នៅ​​តាម​​ក្លឹ​​ប​កម្សាន្ត​ ​និង​​តាម​​រង្គសា​ល​​នានា​ក្នុង​ប្រទេស​កម្ពុជា​​ ក្នុង​ឆ្នាំ​២០១៩,​ ទី​២​ ត្រូវធ្វើ​យុ​ទ្ធនា​ការ​​បង្ក្រាប​​កន្លែ​ង​​ទីតាំង​​លួច​ផ្សំ​ កន្លែង​កែ​ច្នៃ​គ្រឿងញៀ​ន​​នៅ​​ក្នុង​​ប្រទេស​​ក​ម្ពុជា​ និង​ចំណុច​ទី​៣​ គឺ​​កា​រ​ប​ង្ក្រាប​​ការ​​នាំ​ចូ​ល​គ្រឿ​ងញៀ​ន​​ពី​គ្រ​ប់​​ច្រក​​ពី​ខា​ងក្រៅ​ ដែល​នាំ​ចូល​មក​ក្នុ​ង​​ប្រទេ​ស​ក​ម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង