ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណឹងដ៏គួរឱ្យសោកស្តាយ! សត្វផ្សោតមួយក្បាលបានងាប់ ដោយសារជាប់មង

74

យើងមានការសោកស្តាយដែលបានដឹងថាសត្វផ្សោតមួយក្បាលបានងាប់កាលពីថ្ងៃមិញនេះដែលបានប្រទះឃើញនៅក្នុង ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តខេត្តក្រចេះ។

សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។

ផ្សោតនោះមានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។

សត្វផ្សោតដែលស្លាប់នេះ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី ៥ ហើយ ដែលបានត្រូវគេប្រទះឃើញងាប់តាំងពីខែមករា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន ៩ក្បាល។
អង្គការ WWF បានឲ្យដឹងថា ការដាក់មងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចម្បងដែលធ្វើឲ្យមានការងាប់សត្វផ្សោតទន្លេមេគង្គ។ យើងខ្ញុំសូមអំពាវនាវ សូមកុំឲ្យមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សដើម្បីការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង ៕

អត្ថបទដែលជាប់ទាក់ទង