ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្រ្តី៖ ល្មមឈប់ប្រើព័ត៌មានក្លាយបន្លំ អំពីវត្តមានកងទ័ពចិន លើទឹកដីកម្ពុជា

59

ភ្នំពេញ៖ សេចក្តីបំភ្លឺរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ល្មមឈប់ប្រើព័ត៌មានក្លាយបន្លំ អំពីវត្តមានកងទ័ពចិន លើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើង នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2019 នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានច្រានចោល យ៉ាងដាច់អហង្ការ ចំពោះព័ត៌មានប្រឌិត ចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀង ដោយសម្ងាត់មួយ អនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់ដោយផ្តាច់មុខ នូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចាត់ទុកព័ត៌មានប្រឌិត ចុងក្រោយនេះថា ជាចេតនាដ៏អាក្រក់បំផុត ប្រឆាំងជាមួយកម្ពុជា។ “….គ្មានរឿងបែបនេះ កើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំង នឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ អះអាងច្បាស់ៗថា “តើកម្ពុជាត្រូវការវត្តមានយោធាចិន លើទឹកដីរបស់ខ្លួនដើម្បីអ្វី ? យើងមិនបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ “…ល្មមឈប់ប្រើព័ត៌មានក្លាយបន្លំ អំពីវត្តមានកងទ័ពចិន លើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ…”៕

អត្ថបទដែលជាប់ទាក់ទង