គ្រូបង្វឹកបាល់ទឹកកម្រិតមូលដ្ឋានជាលើកដំបូង មាន៧៦ភាគរយមានមកម្រិតយល់ដឹងខ្ពស់
ភ្នំពេញ:ការបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក(Water Polo)កម្រិតមូលដ្ឋានជាលើកដំបូង ដែលមានរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១១ដល់១៣កក្កដា មានសិក្ខាកាមចំនួន៧៦ភាគរយមានកម្រិតយល់ដឹងខ្ពស់ ។
នេះបើតាមការអះអាងពីលោកអាឡិច សាន់ឌ័រ(Alexander)ដែលជាគ្រូឧទ្ទេសជនជាតិគុយបានោះថា ក្នុងចំ
ណោម៧៦ភាគរយដែលមានការយល់ដឹងខ្ពស់នោះ គឺមានចំនួន៥៦ភាគរយទៀត ជាអ្នកខ្លាំងជាងគេគឺជាអ្នកខ្លាំងក្នុង
ចំណោមអ្នកខ្លាំង ។
គ្រូឧទ្ទេសរូបនេះបន្តថាបន្ទាប់ពីបញ្ចប់វគ្គនេះ លោកសង្កេតឃើញថាមានសិក្ខាកាមចំនួន៤រូប មានសមត្ថភាពអាចធ្វើជាគ្រូបង្វឹកបានព្រោះគេយល់ដឹងបានច្បាស់ពីច្បាប់ប្រកួតពីការ យល់ដឹងពីទ្រឹស្ដី ការធ្វើរូបមន្តប្រកួតជាដើម។
បើតាមការអះអាងពីលោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះថា ដោយសារនេះជាវគ្គសម្រាប់គ្រូបង្វឹកកម្រិតមូលដ្ឋាននោះ ការសិក្សាគឺសង្កត់ធ្ងន់ទៅលើច្បាប់ប្រកួត ។ ជាគ្រូបង្វឹកដាច់ខាតត្រូវតែចេះច្បាស់លាស់ពីច្បាប់ប្រកួត ។លោកអះអាងថា នៅចុងឆ្នាំ២៩០១៨ខាងមុខនេះសហព័ន្ធនឹងបើកវគ្គបែបនេះឲ្យបានមួយវគ្គទៀត ។
ចំពោះគ្រូបង្វឹកដែលទើបតែបញ្ចប់ការសិក្សាទៅ ត្រូវតែបើកក្លិបរកកីឡាករ-កីឡាការិនីមកបង្វឹកហើយនៅចុងឆ្នាំនេះ នឹងមានការប្រកួតជាលើកដំបូង ។កីឡាបាល់ទឹក(Water Polo)កាលពីទសវត្សរ៍ឆ្នាំ១៩៦០កម្ពុជាក៏ធ្លាប់មានដែរតែអ្វីៗ ត្រូវបានបាត់បង់ក្នុងសម័យប៉ុល ពតទើបតែពេលនេះទេដែលកម្ពុជា ចាប់ផ្ដើមរៀបចំឲ្យមានឡើងវិញនោះ ។
វិញ្ញាសាបាល់ទឹកជាប្រភេទកីឡាអូឡាំពិកដែលមួយក្រុមៗមាន១៣នាក់ ហើយនៅពេលប្រកួតគឺមាន៤នាក់ក្នុងទីលានប្រកួត ។ការប្រកួតចែកចេញជា៤វគ្គដែលមួយវគ្គៗមានរយៈពេល៨នាទី ។នៅពេលសម្រាកកីឡាករត្រូវតែចេញពីទីលាន ។
សិក្ខាកាមដែលចូលរួមមានចំនួន២២នាក់ ដែលមកពីក្លិបនានាក្នុងរាជធានីភ្នំពេញ ដូចជាមហាផ្ទៃ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្លិបព្រឹទ្ធាចារ្យហែម ថុន ក្លិបជ្រោយចង្វារ ក្លិបក្រសួងព័ត៌មាន និងខេត្តកំពង់ចាម ។ ពួកគេជាកីឡាករហែលទឹក និងអតីតកីឡាហែលទឹក ៕