ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាសិស្សអាស៊ាននៅឥណ្ឌូនេស៊ី កម្ពុជាចប់ដោយគ្មានមេដាយ

90

ភ្នំពេញ:ការប្រកួតកីឡាសិស្សអាស៊ានលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីសម្រាប់កម្ពុជាគិតត្រឹមថ្ងៃទី២២កក្កដា
គឺបានបញ្ចប់ការប្រកួតអស់ហើយ ។
នេះបើតាមសេចក្ដីរាយការណ៍របស់លោកមាស សារ៉េតដែលជាមន្ត្រីពត៌មានរបស់នាយកដ្ឋានអប់រំកាយ និង
កីឡាសិស្សនិស្សិតកម្ពុជាដែលប្រចាំការផ្ទាល់នៅកន្លែងប្រកួត ។
លោកបានឲ្យដឹងថាក្នុងការប្រកួតចុងក្រោយថ្ងៃទី២២កក្កដា ប្រភេទកីឡាវាយសីវិញ្ញាសាវាយគូចម្រុះបុរស-នារីកីឡាករស្រេង វីរៈ និង កីឡាការិនីហែម លក្ខិណាប្រកួតចាញ់ក្រុមសឹង្ហបូរី០ ទល់២ សិត ។កីឡាករងួន រតនៈវិស្សុត និង កីឡាការិនីសុខ សុម៉ាលីតាក៏ប្រកួតចាញ់ក្រុមសឹង្ហបូរី០ទល់២សិតដែរ ។
វិញ្ញាសាវាយគូបុរសកីឡាករហេង ម៉េងលាភនិងកីឡាករយ៉ាំ សំណាងប្រកួតចាញ់ប្រកួតចាញ់ឡាវ០ទល់២
សិត ។កីឡាករសុខ រីករាយ និង កីឡាករភា សុថៃប្រកួតចាញ់ប្រកួតចាញ់ឥណ្ឌូនេស៊ី០ ទល់២សិត ។
ប្រភេទកីឡាហែលទឹកវិញ្ញាសាហែលបណ្ដាក់៤របៀប១០០ម៉ែត្រ៤ដងបុរសផ្ដាច់ព្រ័ត្រដែលមានកីឡាករមនត្រស់ ផានសុវណ្ណអារុណ កីឡាករអ៊ួង លីហេង ឆោម ច័ន្ទថន និង កីឡាករឌឿន រ៉ាត់ធីឌុនប្រកួតបានចំណាត់ថ្នាក់លេខ៦ ។
វិញ្ញាសាហែលបណ្ដាក់៤របៀប១០០ម៉ែត្រ៤ដងនារីផ្ដាច់ព្រ័ត្រដែលកម្ពុជាមានកីឡាការិនីឆោម ស្រីវរល័ក្ខណ៍ កាំង មុយនីន វ័ច ហ្សង់ឆាយ និង កីឡាការិនីឃឺន ប៊ុនពេជ្រមរកតហែលដណ្ដើមបានចំណាត់ថ្នាក់លេខ
៦ដែរ ។
សូមបញ្ជាក់ថាកម្ពុជាបញ្ជូនកីឡាចំនួន៥ប្រភេទទៅចូលរួមប្រកួតដែលក្នុងនោះមានវាយកូនឃ្លីលើតុ វាយកូន
បាល់ វាយសី ហែលទឹក និង ងត្តពលកម្ម ។នេះជាលើកទី៤ហើយដែលកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ ។លើកដំ
បូងនៅឈៀងម៉ៃប្រទេសថៃកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុហើយ៣
លើកចុងក្រោយនេះកម្ពុជាពុំដែលរកបានមេដាយទៀតឡើយ ។

អត្ថបទដែលជាប់ទាក់ទង