ប្រមុខប៉េតង់អន្តរជាតិមកដល់ស្រុកខ្មែរត្រៀមរៀបចំការប្រកួតជើងឯកពិភពលោក
ភ្នំពេញ:វេលាម៉ោងជិត១រសៀលថ្ងៃទី២៣កក្កដានេះប្រមុខប៉េតង់អន្តរជាតិគឺលោកCLAUDE AZEMA បានមកដល់ចំណតអាកាសយានដ្ឋានអន្តរជាតិដើម្បីមកត្រួតពិនិត្យជាលើកចុងក្រោយពីលក្ខណៈសម្បត្តិរបស់កម្ពុជា
ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាប៉េតង់ពិភពលោកនាចុងឆ្នាំនេះ ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា លោក
ប៉ុន សុខនាយកមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកហ៊ុន សាមុតប្រធាននាយកដ្ឋានអបៃរំកាយ និង កីឡាបាន
អញ្ជើញទៅស្វាគមន៍ប្រធានសហព៧ន្ធប៉េតង់អន្តរជាតិដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោក CLAUDE AZEMA បានផ្ដោតអារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាក្នុងខណៈដែលកីឡាការិនីកែ
ឡេងប្រជែងបានមេដាយមាសពិភពលោក៣ជំនាន់ជាប់ៗគ្នានោះ ។ ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់កីឡាការិនីកែ ឡេង
ប្រមុខប៉េតង់អន្តរជាតិរូបនេះបានសម្រេចចិត្តប្រគល់សិទ្ធដល់ប្រទេសកម្ពុជារៀបចំការប្រកួតជើងឯកពិភពលោកនា
ចុងឆ្នាំ២០១៩នេះ ។
ជាមួយនឹងការប្រគល់សិទ្ធបែបនេះលោក CLAUDE AZEMAបានជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុ
ជាបានចំនួន២វគ្គ ដែលក្នុងនោះបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេស បណ្ដុះបណ្ដាលគ្រូបង្វឹកតាមសាលារៀន ។កន្លងមក
លោកCLAUDE AZEMA ខ្លួនឯងបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់អាជ្ញាកណ្ដាល និង ចៅក្រមជាមួយ
នឹងសហការីរបស់លោកមួយរូបទៀតគឺលោកVICTOR NATAF ដែលជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់
អន្តរជាតិជួយបណ្ដុះបណ្ដាលគ្រូបង្វឹកព្រោះពេលនេះកម្ពុជាបានដាក់ប្រភេទកីឡាប៉េតង់នេះឲ្យមានការប្រកួតក្នុងក្រប
ខ័ណ្ឌសាលារៀន ។ ហេតុនេះកម្ពុជាត្រូវតែមានគ្រូសម្រាប់ចុះទៅបណ្ដុះបណ្ដាលតាមសាលារៀន ។
ការមកកម្ពុជាលើកនេះលោកនឹងត្រួតពិនិត្យមើលជាចុងក្រោយអំពីហេដ្ឋារចនាសម្ព័ន្ធនានាពិសេសទីលាន
សម្រាប់ប្រកួត ការត្រួតពិនិត្យឡើងវិញពីសមត្ថភាពមន្ត្រីបច្ចេកទេសដែលលោកបានបណ្ដុះបណ្ដាលកន្លងមក ។ ជា
មួយគ្នានេះលោកនឹងជួបជាមួយលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានសហព័ន្ធ
កីឡាប៊ូល និងប៉េតង់កម្ពុជា ។
លោក CLAUDE AZEMA ក៏នឹងជួបសំដែងការគួរសមជាមួយលោកហង់ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ
យុវជន និង កីឡាទៀតផង ។សូមបញ្ជាក់ថាប្រមុខប៉េតង់អន្តរជាតិនឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៧ថ្ងៃ។