ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការយកចិត្តទុកដាក់លើ ការងារសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន

58

ភ្នំពេញៈកាលពីព្រឹកថ្ងៃទី២៣ខែកក្ដដាឆ្នាំ២០១៩នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងគាត់ បានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវព្រះមុនីរ៉េតក្នុងមូលដ្ឋានខណ្ឌបឹងកេងកងគឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះនាព្រឹកព្រលឹមនិងពេលល្ងាចនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវព្រះមុនីរ៉េតនេះសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីដោយបំបែកចេញពីខណ្ឌចំការមន។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹម។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងទៀតថា ចង់បានអនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ។
គួរបញ្ជាក់ផងដែរថាខណ្ឌបឹងកេងកងប្រែមុខមាត់ថ្មីក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌហើយការងារនេះទទួលបានជោគជ័យដោយមានការចូលរួមគាំទ្រពីមហាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង