ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមថៃ

77

ភ្នំពេញ៖កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមប្រកួតកីឡាបាល់ទាត់ ក្នុងសាលជើងឯកអាស៊ី
អាគ្នេយ៍(AFF Futsal Championship 2019)នៅទីក្រុងហូជីមិញប្រទេសវៀតណាម ។
នេះជាលើកទី៤ហើយដែលប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាបាល់ទាត់ក្នុងសាលប្រ
ចាំតំបន់អាស៊ីអាគ្នេយ៍នេះ ។ កម្ពុជាស្ថិតនៅពូលA ជាមួយក្រុមមីយ៉ាន់ម៉ា ទីម័រខាងកើត និងថៃដែលជាម្ចាស់ជើងឯក
បាល់ទាត់ក្នុងសាលអាស៊ីអាគ្នេយ៍១៤សម័យកាល ។
ចំពោះពូល B វិញមានវៀតណាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង អូស្រ្តាលី ។ ការប្រកួតដែលនឹងធ្វើ
នៅទីក្រុងហូជីមិញនោះនឹងមានរយៈពេលមួយ សប្ដាហ៍គឺប្រកួតពីថ្ងៃទី២១ដល់ថ្ងៃទី២៧តុលាខាងមុខនេះ ។
លោកឧត្តមសេនីយ៍ខៀវ សាម៉េតប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ និងជាអនុប្រធាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន បញ្ជាក់ក្នុងពិធីបើកការប្រកួត ជម្រើសជើងឯកបាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ២០១៩ កាលពីថ្មីៗថា ដោយសារការប្រកួតនៅសល់រយៈ ពេលវែងគួរសម លោកមានជំនឿចិត្តថា កម្ពុជានឹងមានក្រុមបាល់ទាត់ក្នុង សាលជម្រើសជាតិមួយដ៏រឹងមាំ ដើម្បីត្រៀមចូលរួមការប្រកួតជើងឯកក្នុង
តំបន់នាពេលខាងមុខ ។
លោកសង្ឃឹមថាកម្ពុជានឹងមានក្រុម ជម្រើសជាតិមួយដែលខ្លាំងហើយក្រុមនេះ នឹងអាចបង្កើតប្រវត្តិសាស្ដ្រ ដូចក្រុម Down Town ដែលទើបដណ្ដើមបានលេខ៤ ក្នុងពានរង្វាន់ AFF Futsal Club 2019 នៅប្រទេសថៃ កាលពីថ្មីៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង