ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ណែនាំឱ្យបងប្អូនអាជីវករ លក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាលចូលរួមជាមួយអាជ្ញាធរលើការងាររៀបចំកែលម្អប្រព័ន្ធលូ និងថែរក្សាអនាម័យបរិស្ថាន

73
ខេត្តព្រះសីហនុ ៖ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើការណែនាំឱ្យបងប្អូនអាជីវករទាំងអស់ ចូលរួមជាមួយអាជ្ញាធរក្រុង ខេត្តព្រះសីហនុលើការងាររៀបចំកែលម្អប្រព័ន្ធលូនៅតាមទីតាំងរបស់ខ្លួន ចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សោភ័ណភាព និងកិត្យានុភាពទីក្រុងទេសចរណ៍ ។
   ការណែនាំបែបនេះរបស់លោក គួច ចំរើនកាលពីរសៀលថ្ងៃអង្គារ ៧រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលលោកអនុញ្ញាតឱ្យអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ចំនួន ៤៤គ្រួសារ បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ ។
   ដោយឡែកចំពោះការសាងសង់តូបលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល លោក គួច ចំរើន បានជម្រុញអោយបងប្អូនអាជីវករ ត្រូវសាងសង់ដោយអនុវត្តតាមគំរូប្លង់មេ និងស្តង់ដារដែលបានកំណត់ ដើម្បីរក្សាសោភ័ណភាព បរិស្ថាន និងបទដ្ឋានបច្ចេកទេស កាន់តែល្អប្រសើរថែមទៀត ៕
អត្ថបទដែលជាប់ទាក់ទង