រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកតំណែងលោកព្រះរាជអាជ្ញារង អ៊ង រី បន្ទាប់ពីមានរឿងអាស្រូវស្នេហាត្រីកោណ
ភ្នំពេញ៖ បន្ទាប់ពីប្រពន្ធតាមទាន់ពេលនាំស្រីស្នេហ៍ចូលផ្ទះសំណាក់នោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។
លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម បានចេញលិខិតបង្គាប់ការ សម្រេចឲ្យលោក អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកោះកុង ត្រូវមកបង្ហាញវត្តមានរៀងរាល់ម៉ោងធ្វើការនៅទីស្តីការក្រសួង។
សេចក្តីសម្រេចដកតំណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារងរូបនេះ លួចលាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ស្រែនាង ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្រពន្ធដើមតាមទាន់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕