ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គ​ភាពប្រឆាំ​ងអំពើ​ពុករលួ​យប​ញ្ជូន​នគរ​បាល៣​នាក់ ទៅតុ​លាការវិញ

59

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុ​ករលួ​យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនមន្ត្រីនគបាល​៣នា​ក់ ករណីរត់ការអន្ដ​រាគ​មន៍ដោះលែងជនចិនតៃវ៉ា​ន់ចំនួ​ន១៨នាក់ ទៅកាន់​តុលា​ការវិញ ដើម្បីបន្ត​នីតិ​វិធី បន្ទាប់ពីសមត្ថកិច្ច​នគ​របាលចាប់បញ្ជូនជនសង្ស័យ​ទាំ​ងនោះ​ទៅតុលា​ការ​ ហើយតុលាការបានប​ញ្ជូន​ពួកគេទៅអង្គភាពប្រ​ឆាំង​អំពើពុ​ករ​លួយ ដើម្បីស៊ើបអង្កេត​បន្ថែ​ម ។

មន្ដ្រីនគរបាលទាំង៣​រូបនោះ ធ្លាប់ត្រូវបានសមត្ថកិច្ចប​ញ្ជូន​ទៅតុលាការ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២​នាក់ ជាមន្ត្រីនៅអគ្គនាយកដ្ឋានអ​ត្តសញ្ញា​ណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័​យស៊ើប​អង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយក​ដ្ឋានអន្ដោ​ប្រវេ​សន៍។ ប៉ុន្តែទោះជាយ៉ាងនេះ​ក្តី ​ទាំងសមត្ថកិច្ច និងតុលាការ នៅមិនទាន់ហ៊ានបង្ហើ​បអំពី​ឈ្មោះអ្នកទាំងនេះនៅឡើយទេ។​

បើតាមនគរបាលជាន់ខ្ព​ស់ បានអះអាងទៀតថា ​ជនជា​តិចិនចំ​នួន​១៨នាក់ ដែលនគរបាល​ទាំង​៣រូប រត់ការឱ្យដោះលែ​ងនេះ​ ត្រូវកម្លាំងសមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បង្ក្រាបបានកាល​ពីថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិត​ទារប្រា​ក់តាម​ប្រព័ន្ធ​អ៊ីនធឺណេ​ត។

បន្ទាប់ពី​ឃាត់ខ្លួន​ឧក្រិដ្ឋជ​នចិនហើយនោះ មន្ដ្រីនគរបាលទាំង៣នាក់នោះ​ បានចេញមុខរត់ការដោះលែ​ង ​រហូតដឹងដ​ល់ថ្នា​ក់ដឹក​នាំ ទើបឈានទៅការចាត់​វិធា​នការតាមផ្លូវច្បាប់តែម្តង​។

សូមបញ្ជាក់ថា កងកម្លាំង​នគរ​បាល​​នៃស្នង​ការដ្ឋា​នន​គរបាលខេ​ត្ដកំពង់ស្ពឺ​ ដឹកនាំ​ដោយ​​លោក​ ខៃ​ សម្ជស្ស​ ព្រះរាជ​អា​ជ្ញា​រង​អយ្យ​ការ​​អម​សាលាដំបូ​ង​ខេ​ត្ត​​កំពង់ស្ពឺ​ និងមានការចូលរួ​ម​ពី​​លោក​ ​ឧត្ដម​សេ​នីយ៍​​ត្រី​ ញ៉ែម​ សៅ​ ស្នងការ​រង​​ខេត្ត​ លោកឈឺ​ន​ ​សុធន​ អភិបាល​​ស្រុក​​បរសេដ្ឋ​ កងកម្លាំង​ន​​គ​​របាល​​ជំនាញ​​ពាក់​ព័ន្ធ​ បានប្រតិបត្ដិការ​​ជា​​ក់ស្តែ​​ង​នៅ​ទី​តាំ​ង​ដីចំការស្វា​យមួ​យកន្លែង​ ស្ដិតនៅ​ក្នុង​ភូមិ​​ចា​​ ឃុំស្វាយចចឹប​​ ស្រុក​​បរសេ​ដ្ឋ​ ខេ​ត្ត​​កំ​ពង់​ស្ពឺ​។

ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង​វេលាម៉ោ​ង​​៩និង៣០នាទី​ នាថ្ងៃ​ទី១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្លាំង​នគ​របាល​​ បានចូលឆែ​កឆេ​រទីតាំ​ងដីចំ​ការស្វា​យ (ឃ្លាំង​​ប្រក់​សង្ក័​សីទំហំ​​ ៤០​ គុណ​ ១០០​ ម៉ែត្រ​ រកឃើញ​មនុ​​ស្ស​​ ជនជាតិ​ ចិន​ ១៨នាក់​ សញ្ជាតិ​ តៃវ៉ាន់​​ ១២នាក់​ សម្ភារៈ​ឧបករ​ណ៍​​បច្ចេកទេ​ស​គ្រឿ​ងបំពាក់Wifi កាមេរ៉ា​សុវត្ថិភាព​​ជុំវិញ​​ទីតាំង​ ម៉ាស៊ីន​​កុំព្យូ​ទ័រ​ ០៦​គ្រឿង​ ម៉ាស៊ីន​ភ្ជាប់​ដុំWif​i ៤គ្រឿង​ ទូរស័ព្ទ​ចល័​​ត​​ដាក់លើតុ​ខ្សែ​ ៣៣គ្រឿង​ ទូរស័ព្ទដៃប្រភេទច​ម្រុះ ​៣៣គ្រឿង​ អាយផេត​ ៤គ្រឿង​ ម៉ាស៊ីន​សឺវឺ​ មួយឈុត​ អង់តែន​ទាញ​សេវា​ទូរស័ព្ទ​ ឡាំងក្រដា​សបិតស្នោការ​ពារសំឡេងរំ​ខានដាក់​លើតុ​ ចំនួន​២០​ ម៉ាស៊ីន​​ភ្លើង​​កម្លាំង​ 150LS​ ០២គ្រឿង​ ឯក​សារ​ភស្តុតាង​ភា​សាចិន​​ មានរូបថត​​ជន​ជាតិ​​ចិន​ ឯកសារ​ផ្ទេរប្រាក់តា​មធ​នាគារ​ ឯកសារភស្ដុតាង​​រួ​មផ្សំមួ​យចំនួ​នជា​ច្រើនទៀត​។ ដោយមា​​ន​គោ​ល​ការណ៍ដ៏ខ្ពង់​ខ្ពស់​ពី​ សម្ដេច​ក្រឡាហោម​​ ​លោកនាយឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិ​ត​ អគ្គស្នងការនគ​​រ​​បាលជា​តិ​ លោក​នាយ​ឧត្ដម​សេនីយ៍​ អគ្គស្នងការរង​នគរ​​បាល​ជាតិ​ ទទួល​ផែនសន្ដិសុខ​​ និងមានកិច្ចសហការ​ពីន​គរបា​លចិន​ ជនជាតិ​ចិន​​ទាំ​ង​១​៨នាក់​ បានសម្រេចបញ្ជូនខ្លួ​នរួ​មជាមួយវត្ថុតាងពាក់ព័ន្ធបទ​ល្មើស​​ឆបោ​ក​ជំរិត​ទារ​ប្រាក់​​តា​មប្រព័​ន្ធ​ប​ច្ចេកវិ​ទ្យា​VOIP​ ទៅអគ្គស្នងការដ្ឋា​នន​គរ​បា​ល​ជាតិ​ ដើម្បី​ដំណើរការ​ចាត់កា​រតាម​នីតិវិ​ធី​បន្ដជាមួ​យភាគីនគរ​បាល​នៃសាធារណរដ្ឋប្រជា​​មា​និ​​តចិន​។

តាមការបញ្ជាក់​ឲ្យ​ដឹងពី​ឧត្ដមសេនីយ៍ទោ ស​​​ម​ សា​មួន​ ស្នងការ​នគ​របា​ល​ខេ​ត្ត​កំ​ពង់ស្ពឺ​ និងស​មត្ថកិច្ចមូ​លដ្ឋា​ន​ថាដីចំការស្វាយគឺ​ជាក​ម្មសិទ្ធ​រប​​ស់លោក​ ហេ​ ជីវ​ អេង​ មុខរបរ​​ជា​មេធាវី​ បានជួលទៅឲ្យឈ្មោះ​​​រ័ត្ន​ ពិន្ទ​ (ជាតំណាងឈរឈ្មោះឲ្យបុគ្គ​លម្នា​ក់ទៀត នៅរា​ជធានី​ភ្នំពេញ មិន​ស្គាល់ឈ្មោះ​) ​ក្នុងតម្លៃ​ ២​២០​០០ដុល្លារ​អាមេ​រិក​។​
បច្ចុប្បន្ន​​ជំ​នាញ​ខេត្ត ​ស្នើ​សុំ​កិ​ច្ចចង្អុ​លកា​​​រក្នុ​ងការដឹកនាំស្រាវជ្រាវ​រក​អ្នកពា​ក់ព័​ន្ធនិងករណីដែ​លផ្ដ​ល់ទីតាំ​ងរ​កអ្ន​កពាក់ព័ន្ធ និង​ករណី​ដែលផ្ដ​ល់ទី​តាំងជ​នជាតិចិនប្រព្រឹត្ដ​បទល្មើ​សនៅចំ​ណុច​ខាងលើ ឲ្យជនជាតិចិនប្រព្រឹ​ត្ដបទល្មើ​ស នៅចំ​ណុចខា​ងលើធ្វើ​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​​ជាធ​រមាន​៕

អត្ថបទដែលជាប់ទាក់ទង