ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទចរាចរណ៍ទាំងស្រុងលើផ្លូវខ្នងភ្នំគូលែន បន្ទាប់ពីបង្កឲ្យមានគ្រោះថ្នាក់ក្រឡាប់រថយន្ត២លើក បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស

62

សាលាខេត្តសៀមរាបបានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទចរាចរណ៍ទាំងស្រុងលើផ្លូវខ្នងភ្នំគូលែនពីផ្លូវឡើងស្រុកស្វាយលើដល់ភូមិតាពេញ បន្ទាប់ពីបង្កឲ្យមានគ្រោះថ្នាក់ក្រឡាប់រថយន្ត២លើក បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ជាច្រើននាក់ កាលពីពេលថ្មីៗនេះ។

តាមរយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្ដែងស្ដីពីបញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពកមពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយ។ ទីតាំងមួយចំនួននៅមានគ្រាប់គ្រួសដែលអាចបណ្ដាលឲ្យរថយន្តក្នុងស្ថានភាពចុះចំណោទងាយរអិល ចំណុចបទកកោងមូយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាលសុវត្ថភាពនៅឡើយជាដើម។ល។

ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដែលបានភ្ជាប់ជូនខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង