ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងការពាជាតិ៖ ប្ដេជ្ញារួមគ្នាបង្កេីនកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់ និងវិន័យវិស័យការពារជាតិឲ្យកាន់តែខ្លាំងបន្ថែមទៀត

95

ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯក ហាទុនហ្វី អនុប្រធានស្នងការច្បាប់ កង ទ័ពប្រជាជនវៀតណាម ប្តេជ្ញារួមគ្នាបង្កេីនកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ឱយកាន់តែរលូន ក្រោមការដឹកនាំរបស់ក្រសួងការ ពារជាតិ រដ្ឋាភិបាលប្រទេសទាំងពីរ។ ក្នុងនោះភាគីមិត្តនិងជួយបំប៉នផ្នែកច្បាប់ដល់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) រយះពេលបីវគ្គ ក្នុងមួយវគ្គមានកម្មសិក្សាការីទៅបំប៉នប្រមាណ ២០ រូប។                                              ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ប្រព្រឹត្តទៅនៅ “វិមានមិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃព្រហស្បត៏ ០៩រោចខែអាសាឍ ឆ្នាំកុរឯកស័កព.ស ២០១៩ ត្រូវនិងថ្ងៃទី ២៥ខែ កក្កដា​ ឆ្នាំ ២០១៩ ។    
លោកស្រីដាំ ដារីនី ពាំនាំការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ ចំពោះគណប្រតិភូ ដែលអព្ជេាីញមកបំពេញទស្សន កិច្ចជាផ្លូវការនិងមិត្តភាពក្នុងព្រះរាជាណាចក្រកម្ពុជា នាឱកា សនេះ ពិតជាទទួលលទ្ធផលផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកងទ័ពយេីងទាំងពីរ ។   
ជំនួបបានលេីកឡេីងពីកិច្ចសហការផ្នែកច្បាប់ ដែលជំនាញ ទាំងពីរ បានចុះក្នងអនុស្សារណៈ និងពិធីសារមួយចំនួនផ្តល់ចំណុចវិជ្ជមាន ជាច្រេីនសំរាប់នាយទាហានជំនាញរបស់យេីង ។ លោកវរសេនីយ៍ឯក ហា ទុនហ្វី ថ្លែងការកោតសរសេីរចំពោះការរីកចំរេីនរបស់(ខ.ភ.ម)ក្នុងរយះពេលកន្លង មក ពិសេសបច្ចុប្បន្នមានអ្នកច្បាប់ របស់ (ខ.ភ.ម)នៅតាមបណ្តាយោធភូមិ ភាគ កងពល បព្ជាាក់ពីការរីកចម្រេីនថែមទៀតចំពោះការអនុវ ត្តច្បាប់ កាន់តែទូលំទូលាយបំរេីសេចក្តីត្រូវការចាំបាច់ សហការរួមគ្នាកសាងច្បាប់រឹងមាំនិងមានប្រសិទ្ធភាព បំរេីសេចក្តីត្រូវការ សំរាប់កងទ័ព ។    សូមបញ្ជាក់ថា៖ គណប្រតិភូស្នងការច្បាប់ កងទ័ពប្រជាជនវៀតណាម ក្នុងដំណេីរបំពេញទស្សនកិច្ចនាឱកាសនេះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកក្តដា ឆ្នាំ ២០១៩ បានជួបពិភាក្សាការងារជាមួយ នាយកដ្ឋាននិតិកម្ម ក្រសួងការពារជាតិ តុលា ការ និងអយ្យការយោធា ទស្សនាវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ព្រះបរមរាជវាំង នាថ្ងៃទី ២៥ ខែ កក្តដា និងទៅទស្សនាបា្រសាទអង្គរខេត្តសៀ់មរាបបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង