ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុថ្មីដឹកនាំកម្លាំង ចុះបង្ក្រាប គ្រឿងញៀនផ្ទាល់ក្នុងក្លឹប ​ អូបាម៉ា​ KTV​ នៅខេត្តព្រះសីហនុឃាត់ខ្លួនមនុស្ស ជាង១០០នាក់

94

ខេត្តព្រះសីហនុ៖អនុវត្តតាមផែនការលប់បំបាត់ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនានាដែលបានដាក់ចេញដោយសម្តេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ  ដឹកនាំដោយលោកគួចចំរើនអភិបាលខេត្តព្រះសីហនុនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនិងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងចម្រុះនិងស្នងការនគរបាលខេត្តបានចុះបង្ក្រាបទីតាំងក្លឹបកំសាន្តមួយកន្លែងហើយក្នុងប្រតិបត្តិការនេះកម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រមាណជាង១០០នាក់ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបនេះយ៉ាងសប្បាយចិត្តនោះ។

   ប្រតិបត្តិការនេះបានធ្វើឡើងកាលពីទៀបភ្លឺថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩នេះនៅក្លឹបអូបាម៉ា​ KKTVស្ថិតនៅក្រុមទី៥ភូមិ៤សង្កាត់លេខ៤ក្រុងខេត្តព្រះសីហនុ។

  មន្ត្រីមានសមត្ថកិច្ចបញ្ជាក់ថានៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រមាណជា១០០នាក់ជាមួយនឹងវត្ថុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ពន្ធ័ទៅនឹងការប្រើសារធាតុញៀន។

  គិតមកដល់ម៉ោង៦ព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩នេះសមត្ថកិច្ចនៅតែបន្តរុករកទីតាំងលាក់សារជាតិគ្រឿងញៀនទោះបីជាសមត្ថកិច្ចបានរកឃើញនៅតាមបន្ទប់មានគ្រឿងញៀនសម្រាប់បម្រើឲ្យភ្ញៀវចូលមកជួបយ៉ាងណាក៏ដោយ៕

 

អត្ថបទដែលជាប់ទាក់ទង