ប៉ោ ភារិទ្ធ និង ប៊ុន សុធាសម្លៀងកែងស្វាគមន៍អ្នកប្រដាល់ថៃ
ភ្នំពេញ:អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធនៃសមាគមប្រដាល់ក្រសួងកសិកម្មរង់ចាំ ស្វាគមន៍អ្នកបៃរដាល់ថៃឈ្មោះ
ផេត ស្រៀសាក់(Phat Sreasak)លើសង្វៀនអ្នកប្រយុទ្ធកំពូលថាមពលChampionរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៨
កក្កដានេះ ។
មួយរយៈនេះភារិទ្ធព្យាយាមស្ដារកេរ្តិ៍ឡើងវិញ សម្បើមណាស់តែអ្វីៗនៅមិនទាន់វិលមក ដូចដើមនៅឡើយទេ។
បន្ទាប់ពីស្រុតចុះខ្លាំងនោះស្ទើរតែគ្រប់សង្វៀនទាំងអស់ មិនមានសង្វៀនណាមួយ ផ្ដល់ឱកាសឲ្យអ្នកប្រដាល់រូបនេះបាន
ឡើងប្រកួតឡើយ ។តែប៉ុន្មានប្រកួតចុងក្រោយនេះគេធ្វើបាន ល្អខ្លះនិងមិនបានល្អខ្លះ ។
គេជាអ្នកប្រដាល់ដែលល្អទាំងការការពារ ទាំងការវាយលុកតែជើងក្រោម របស់ភារិទ្ធមិនជារឹងមាំនោះទេតែ
បន្ទាប់ពីគេព្យាយាមហ្វឹកហាត់ឡើងវិញនោះ គូប្រកួតក៏មិនងាយនឹងវាយប្រហារជើងគេបានឡើយ ។អ្នកប្រដាល់រូប
នេះមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដង និងចាញ់១១ដង ។
ចំពោះផេត ស្រៀសាក់វិញនេះជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។លោកថៃ អ៊ូដែល
អ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ បានឲ្យដឹងថាអ្នកប្រដាល់ថៃរូបនេះមិនអាចមើលស្រាល
បានទេ ។គេល្អទាំងការការពារ និងវាយលុក ។ គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង និងចាញ់១១ដង ។តើ
នរណាជួបសំណាងល្អ ?
ប៊ុន សុធាសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវបានផ្គុរផ្គងឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះយ៉ត ពីឈីត(Yorth Pichhit)ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៥៤គីឡូក្រាម ។
សុធាមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងនោះទេ តែគេជាអ្នកប្រដាល់មានអំណួតគ្រាន់បើ
ហើយបើតាមការឲ្យដឹងពីក្លិបមកអ្នកប្រដាល់រូបនេះ មិនសូវមកហាត់ឲ្យបានគ្រប់គ្រាន់ឡើយ ។គេជាអ្នកប្រដាល់ដែល
មានស្នៀតជង្គង់ និងកែងគ្រាន់បើដែរ ។សុធាមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៦៣ដង ចាញ់៥ដងនិងស្មើពិន្ទុ២ដង ។
យ៉ត ពីឈីតគេជាអ្នកប្រដាល់ដែលមិនសូវប្រសព្វខាងវ៉ៃកែងឡើយ តែគេការពារល្អ ទាត់ និងប្រើកណ្ដាប់ដៃ
បានរហ័ស ។ គេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១២ដង ។រវាងប៊ុន សុធា និងយ៉ត ពីឈីតមិនដឹងថា
សំណាងល្អជារបស់នរណាឡើយ ។