ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន៖ ជួបជាមួយប្រជាជន ទទួលសំណើរពួកគាត់…!

98

ភ្នំពេញ៖ជានិច្ចកាលអោយតែដល់ថ្ងៃចុងសប្ដាហ៍ឬចុងម៉ោងពេលបន្ទាប់ពីបំពេញការងាររាជការនៅសាលាខណ្ឌនិងការងារសង្គមនោះរួចមកលោកអភិបាលខណ្ឌចំការមនថេង សុថុល តែងតែដឹកនាំក្រុមការងារនៃរដ្ឋបាលខណ្ឌចំការមនចុះធ្វើការងារសង្គមនិងការងាររៀបចំធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវនានាក្នុងមូលដ្ឋាន ការងារបរិស្ថាន ព្រមទាំងចុះសាកសួរសុខទុក្ខដល់បងប្អូប្រជាជនតាមលំនៅស្ថាននិមួយៗនិងបងប្អូនអាជីវករលក់ដូរអីវ៉ាន់នៅតាមតូបឬស្តង់និមួយៗក្នុងទីផ្សារដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នារវាងអាជ្ញាធរខណ្ឌនិងបងប្អូនប្រជាជនដោយស្វែងយល់ពីសុខទុក្ខលំបាករបស់ពួកគាត់ក្នុងការរស់នៅរកស៊ីចិញ្ចើមនិងតម្រូវការពួកគាត់ផងដែរ។តួរយ៉ាងដូចជានៅព្រឹកថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០១៩នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំក្រុមការងារថ្នាក់ខណ្ឌនិងសង្កាត់ចុះទៅសាកសួរសុខទុក្ខបងប្អូនប្រជាជនរស់នៅក្នុងសហគមន៍រុងរឿងតាមលំនៅស្ថាននិមួយៗដែលស្ថិតនៅភូមិ៥សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញដើម្បីត្រៀមស្រង់នូវស្ថិតិប្រជាជនឡើងវិញពីចំនួនពិតប្រាកដនិងស្ដាប់រាល់សំណូមពរឬសំណើរមួយចំនួនរបស់បងប្អូនដែលកំពង់រស់នៅក្នុងសហគមន៍នាសព្វថ្ងៃនេះ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើឡើងពីការគិតគូយកចិត្តទុកដាក់ក្នុងនាមថ្នាក់ដឹកនាំខណ្ឌថារាល់ការលំបាករបស់បងប្អូនប្រជាជនពិសេសអ្នកដែលជួបការលំបាកខ្វះខាតផ្នែកជីវភាពយើងត្រូវធ្វើការដោះស្រាយពោលគឺការលំបាករបស់បងប្អូនប្រជាជនគឺជាក្ដីកង្វល់របស់អាជ្ញាធរត្រូវតែគិតគូដោះស្រាយអោយខាងតែបានមានន័យថាទៅយឺតប្រសើរជាងមិនបានទៅ។ដូចនេះពេលចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនតាមខ្នងផ្ទះនិមួយៗនោះគឺទទួលសំណើរនិងសំណូមពរពីពួកគាត់យកមកធ្វើការដោះស្រាយជាបន្ទាន់ដោយមិនត្រូវយឺតយ៉ាវឡើយពិសេសសមត្ថកិច្ចអាជ្ញាធរដែលនៅជិតពួកគាត់នោះព្រោះអីក្នុងនាមយើងជាសមត្ថកិច្ចអាជ្ញាធរជាអ្នកបម្រើពួកគាត់មិនមែនជាថៅកែពួកគាត់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង