ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ខ្ចី​ប្រាក់​គេ​ជាង​ពីរម៉ឺន​ដុល្លារ​ ពី​ជនរងគ្រោះ​ចំនួន​០៣​នាក់ ​មិន​សង​

59

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ​។ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យិន ​ណា​រ៉េត​ សហការ​ជាមួយ​លោក​ជ័យ ​វាសនា​ មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់​ចុះ​សហការ​ជា មួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដោយ​មានការ​សម្របសម្រួល​ពន្លាត​ដែន​សមត្ថកិច្ច​ពី​លោក កូយ កាន់​យ៉ា ​ព្រះ​រាជអាជ្ញា កម្លាំង​បាន​ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត​ឧ​ត្តរ​មានជ័យ​។

នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃទី​២៦ ខែកក្កដា ​ឆ្នាំ​២០១៩ ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរនាក់​ប្តី​ប្រពន្ធ​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ធំ ​,​ឃុំ​ត្រពាំង​ធំ ​ស្រុក​ទឹកឈូ​ ខេត្តកំពត​។

ជាប់ចោទ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ (ខ្ចី​ប្រាក់​គេ​ជាង​ពីរម៉ឺន​ដុល្លារ​)​ពី​ជនរងគ្រោះ​ចំនួន​០៣​នាក់​មិន​សង​ហើយ​រត់​គេច​ខ្លួន​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ម៉ៅ​ភា​រុន ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។

ប្រពន្ធ​ឈ្មោះ​ចែ​ស្រី អាយុ​៥០​ឆ្នាំ ​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង រស់នៅ​ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា​។ សមត្ថកិច្ច​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​នេះ​បានធ្វើ​ការដកហូត​រថ​យន្ត​ម៉ាក Camry ឆ្នាំ​២០០០​ ពណ៌​ឆ្លូញ​០១​គ្រឿង​ពាក់​ស្លាក​លេខ1G-1187។ បច្ចុប្បន្នកំពុង​នាំខ្លួន​ពី​ខេត្តកំពត​មក​ឧ​ត្ត​រ​មាន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង