ស្លាប់០២នាក់ភ្លាមៗ របួស០៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅក្នុងភូមិសាស្រ្តក្រុងច្បារមន
កំពង់ស្ពឺ ÷ ករករណីគ្រោះថ្នាក់ចរាចរនាយប់ថៃ្ងទី២៧ ខែកក្កដា នៅក្នុងភូមិសាស្រ្តក្រុងច្បារមន បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ភ្លាមៗ របួសធ្ងន់០២នាក់ ស្រាល០១ នាក់ ខូចខាតទោចក្រយានយន្ត ០៣គ្រឿង ÷
. ករណីទី០១ ៖ នៅវេលាម៉ោង១៩និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡេីងដោយម៉ូតូនឹងម៉ូតូ ស្ថិតលើផ្លូវលេខ ១៤៣ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
_ម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ បាត់ដំបង1P.1967 បើកពីលិចទៅកើតអ្នកបើកឈ្មោះសឿន ជុំ ហៅខុម ភេទប្រុស អាយុ21ឆ្នាំរស់នៅភូមិផ្លូវក្របី ឃុំអន្លង់វិលស្រុកកណ្ដៀង ខេត្តពោធ៍សាត់(របួសស្រាល) អ្នកជិះពីក្រោយឈ្មោះ ហ៊ត ហុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នាត្រូវ(ឃាត់បាន)។
តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ក្រុងច្បារមន ថាម៉ូតូហុងដា បុកជាមួយ ម៉ូតូម៉ាក អុិចសែទ័រ អត់ស្លាកលេខ ចំណែកអ្នកបើកម៉ូតូ អុិចសែទ័រ ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យសង្គ្រោះ
អ្នករួមដំណេីរឈ្មោះ គុណ ប៉ុប ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ស្លាប់)ក្នុងករណីខាងលើគឺរងរបួស ០៣នាក់ប្រុស នឹងស្លាប់ ០១នាក់ប្រុស។
. ករណីទី០២ ៖ នៅវេលាម៉ោង២០និង២០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកស្របទិសគ្នាលើផ្លូវជាតិលេខ ៤ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់ម្នាក់ឈ្មោះ សំ ម៉ាឡៃ ភេទស្រី អាយុ៣៤ឆ្នាំ និងរបួសឈ្មោះ វ៉ា សុជីវ័ន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពេជ្រចង្វាយ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងឈ្មោះ រតនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ម៉ូតូម៉ាក សុីប៊ីអរ(CBR)ពាក់ស្លាកលេខភ្នំពេញ1HM-7756បើកពីលិចទៅកើតលុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក “បុកពីក្រោយ”ករណីខាងលើបន្តការស្រាវជ្រាវរកមូលហេតុពិតប្រាកដ។
បច្ចុប្បន្នវត្ថុតាងទាំងអស់បានបញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំចំណាត់ការនីតិវិធីបន្ដ៕