ប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា ០១ក្បាល បានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្សព្វផ្សាយនូវព័ត៌មានមួយ លើហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារថា នៅវេលាម៉ោង11 និង38នាទីយប់មុិញត្រូវនឹងថ្ងៃទី ២៧ កក្កដា
ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា ០១ក្បាល
បានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្ត ព្រំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមលោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលបាន ឃើញផ្ទាល់
បានបញ្ជាក់ថា គ្រាដែលរូបគាត់ធ្វើដំណើរ ដោយរថយន្តមកដល់
ចំណុចខាងលើក៏ ប្រទះឃើញខ្លា ០១ក្បាលនេះ ដើរឆ្លងថ្នល់ពី
ខាងសមុទ្រអូរត្រេះ ទៅកាន់ព្រៃ នៃតំបន់ក្បាលឆាយ ៕