ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សង្ស័យបេីករថយន្តលឿនជ្រុល បុកទ្រូងផ្លូវរេចង្កូតបុកដេីមក្ងាសំណាងល្អខូចខាតតែ រថយន្ត

65

ភ្នំពេញ : បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តរេចង្កូតជ្រុលទៅបុកទ្រូងពុះចែកផ្លូវមិនទាន់អស់ល្បឿនរេចង្កូតជ្រុលទៅបុកដេីមកក្ងាសំណាងល្អគ្មានអ្នករបួសគ្រាន់តែខូចខាតសម្បត្តិរដ្ឋហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ ខែ កក្ដដា ឆ្នាំ ២០១៩នៅចំណុចផ្លូវម៉ៅសេទុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ប្រភពព័ត៍មានប្រជាពលរដ្ឋបសនអោយដឹងថាមុនកេីតហេតុប្រទះឃេីញបុរសម្នាក់បេីករថយន្តកាំរីហាយព្រិចពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២BB-៣៣១៨បោះពួយយ៉ាងលឿនតាាមផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតមកលិចលុះមកដល់ចំណុចកេីតហេតុខាងលេីស្រាប់តែបុកក្បាលព្រួញពុះចែកទ្រូងនិងរេចង្កូតជ្រុលទៅបុកដេីមក្ងាមួយដេីមតែដេីមឈេីនោះមិនបណ្ដាលអោយខូចខាតទេក្រោយកេីតហេតុបុរសបេីករថយន្តបង្កចុះពីលេីរថយន្តហៅកង់បីឥណ្ឌាគេចបាត់បន្សល់តែរថយន្តនៅកន្លែងកេីតហេតុ ។

សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កកាំរីឆ្នាំ២០០៧បេីកបរដោយបុរសម្នាក់តាមការបញ្ជាក់ពីប្រជាពលរដ្ឋរថយន្តបុកទ្រូងផ្លូវបណ្ដាលរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកដេីមក្ងា១ដេីមទៀតក្រោយមកបុរសបេីករថយន្តទុករថយន្តចោលដោយបេីកទៅមុខលេងរួចទុករថយន្តចោលរត់គេចបាត់ក្រោយកេីតហេតុសមត្ថកិច្ចយេីងបានប្រគល់រថយន្តបង្កអោយខាងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកយករក្សាទុកជាបណ្ដោះហេីយចំណែកទ្រូងផ្លូវដែលដួលរលំនោះបានអោយរថយន្តស្ទួចរៀបតំរង់ឡេីងវិញដេីម្បីការពារអ្នកដំណេីរជិះតាមផ្លូវគ្រោះថ្នាក់យថាហេតុ ៕

 

អត្ថបទដែលជាប់ទាក់ទង