ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​លឿន បុករថយន្តពីក្រោយ បណ្តាលឱ្យស្លាប់ ២​នាក់​ នៅ​កនៅកន្លែង

54

​កំពង់ចាម​៖​ មនុស្ស​២នាក់ ត្រូវ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ក្នុងករណីគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុករថយន្តពីក្រោយ នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​៣០​នាទី​ព្រឹក​ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៣-៨៤​ ភូមិ​សង្កែ​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា C125​ ពាក់​ស្លាក​លេខ​ កំពង់ចាម​1C-5675​ បើកបរ​ដោយ​ឈ្មោះ​ជួន​ មន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ទីលំនៅ​ភូមិ​លិច​វត្ត​ ឃុំ​ថ្ម​ពូន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ (​ពាក់មួក​សុវត្ថិភាព​)​ បើក​ពី​ជើង​ទៅ​ត្បូង ពេលមកដល់កន្លែងកើតហេតុ បានបុករថយន្តម៉ាកហ៊ីណូ ពាក់​ស្លាក​លេខ​ កោះកុង​ 3A-0328​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញាណ​បើក (​រត់គេច​ខ្លួន​)​ ស្រប​ទិស​ពី​ជើង​ទៅ​ត្បូង​។​

​សមត្ថកិច្ច​បន្ត​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ជួន​ មន​ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ ទីលំនៅ​ភូមិ​លិច​វត្ត​ ឃុំ​ថ្ម​ពូន​ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​ (​ពាក់មួក​សុវត្ថិភាព​)​ ទី​២-​ឈ្មោះ​អ៊ុ​ន​ ច្រឹប​ ភេទ​ស្រី​ អាយ​៣៣​ឆ្នាំ​ ទី​លំ​ន​ភូមិ​តា​មាស​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ (​អ្នក​រួម​ដំណើរ​)​។​

សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុបណ្តាលមក ពីម៉ូតូប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យទៅបុក រថយន្តបើកស្របទិសពីក្រោយ។ ក្រោយ​ពេល​កើតហេតុ​ កម្លាំងជំនាញបាន យកវត្ថុតាងមករក្សាទុក នៅប៉ុស្តិ៍ស្តើងជ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ និង​កំពុង​ស្វែងរក​អ្នកបើកបរ​រថយន្ត​ ៕

អត្ថបទដែលជាប់ទាក់ទង