ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ លើផ្លូវជាតិលេខ១ ដើម្បីចូលរួមកាត់បន្ថយ នៃគ្រោះថ្នាក់ចរាចរណ៍

111

ភ្នំពេញ៖មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ បានផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ តាមបណ្តោាយផ្លូវជាតិលេខ១ មុខវត្តនិរោធ ខណ្ឌច្បារអំពៅ ។

លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ថ្លែង ថា គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ កាន់តែយល់ដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍នៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ។

លោក ណុប ផា បន្តថា អ្នកបើកបរគ្រប់រូប ត្រូវយល់ច្បាស់ពីច្បាប់ចរាចរណ៍ មិនត្រូវបើកបរហួសល្បឿនកំណត់ ពិសេសមិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ។ ទន្ទឹមនេះ អ្នកចូលរួមស្តាប់ការផ្សព្វផ្សាយនេះ បានប្តេជ្ញាអនុវត្តតាមការណែនាំរបស់អាជ្ញាធរផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង