ក្រុមប្រឹក្សាខណ្ឌចំការមនថ្លែងកោតសរសើរដល់ គណៈអភិបាលខណ្ឌចំការមនក្នុងការទប់ស្កាត់បទល្មើសនិងបង្រ្កាបល្បែងស៊ីសង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ នេះរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី ០២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន ព្រមទាំងមានសមាសភាពចូលរួមមានៈ ដូចជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង២ និង ចៅសង្កាត់ទាំង ០៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនចូលរួមស្ដាប់ជាច្រើននាក់ទៀតផងដែរ។
ជាមួយគ្នានេះនាយករដ្ឋបាលខណ្ឌចំការមនបានអានរបៀបវារ:យ៉ាងក្បោះក្បាយដូចខាងក្រោមនេះរួមមានទី១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សខណ្ឌចំការមនរាជធានីភ្នំពេញ។
២-ពិនិត្យ និង អនុម័តលើសេចក្ដីព្រាងដីកា ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣។
៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ រាប់ចាប់ពីកិច្ចប្រជុំលេីកទី២ របស់ក្រុុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣។
ជាមួយគ្នានេះក្រុមប្រឹក្សាខណ្ឌចំការមនក៏បានថ្លែង កោតសរសើរមិនដាច់ពីមាត់ពីការ ខិតខំប្រឹងប្រែងពីណាក់អាជ្ញាធរខណ្ឌចំការមន ក្រោមការដឹកនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមនព្រមទាំង មន្រ្តីក្រោមឱវាទដែលបានខិតខំបំពេញ ការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយមិនគិតពីការនឿយហត់ដូចជាចុះធ្វើការងារសណ្ដាប់ធ្នាប់ សន្តិសុខតាមដងផ្លូវ ការងារបរិស្ថាន ការងារចុះបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសទូហ្គេមបាញ់ត្រី និង ការងារចុះស្ដាប្រព័ន្ធលូក្នុងការរំដោះ ការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ នៅលើដងផ្លូវនិងលំនៅស្ថានប្រជាជនដែលធ្វើអោយខណ្ឌចំការមនប្រែមុខមាត់ថ្មីបន្ទាប់ពីខណ្ឌចំការមនបំបែកជា២ខណ្ឌនោះ គឺខណ្ឌបឹងកេងកង មាន៧សង្កាត់ និង ខណ្ឌចំការមនថ្មីមាន៥សង្កាត់ដែល ទីតាំងសាលាខណ្ឌចំការមនថ្មីគឺនៅកោះពេជ្រ៕